• 2021-03-09 03:27:12
  • បាល់ទាត់

Hulk មហា​កម្លាំង​​​បុក​គូប្រជែង​ប៉ើង​ដូច​សំឡី ក្នុង​ការ​ប្រកួត​ដំបូង​ឲ្យ​ក្លឹប​ថ្មី

  • 2021-03-09 03:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Hulk បាន​ត្រឡប់​​ទៅ​លេង​បាល់​នៅ​ប្រទេស​ប្រេស៊ីល​វិញ​ ដោយ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ក្នុង​ថ្ងៃ​ប្រកួត​ដំបូង​ឲ្យ​ក្លឹប Atletico Mineiro បន្ទាប់​ពី​បាន​​បុក​គូប្រជែង​ឲ្យ​ប៉ើង​ដូច​សំឡី។

កីឡាករ​វ័យ​៣៤​ឆ្នាំ​​បាន​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​​ឲ្យ Atletico Mineiro កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្នុង​ជ័យជម្នះ​លើ Uberlandia ៤-០។ ក្នុង​ការ​ប្រកួត​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ខ្សែ​​បម្រើ Franco de Paula Ferreira។ Hulk បាន​ប្រើ​ស្មា​​បុក Franco ប៉ើង​ប្រមាណ​ជា​៣​ម៉ែត្រ​លើ​ទីលាន។

ដោយ​សារ​មើល​ឃើញ​វា​ជា​បច្ចេកទេស​លេង អាជ្ញាកណ្ដាល​មិន​បាន​ផ្លុំ​កញ្ចែ​ពិន័យ​នោះ​ទេ បន្ត​ឲ្យ Hulk លេង​បន្ត។ នេះ​ជា​ការ​ត្រឡប់​​មក​កាន់​ទឹក​ដី​ប្រទេស​ប្រេស៊ីល​ជា​ថ្មី បន្ទាប់​ពី​គេ​បាន​ចាកចេញ​ទៅ​លេង​លីគ​ក្រៅ​ស្រុក​តាំង​ពី​ឆ្នាំ​២០០៥៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់