• 2021-03-09 02:05:55
  • បាល់ទាត់

Lingard បន្ត​​ទាត់​ចូល ជួយ West Ham ឡើង​មក​លេខ​៥​ក្នុង​តារាង​ពិន្ទុ

  • 2021-03-09 02:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Jesse Lingard រក​បាន​មួយ​គ្រាប់​នាំ West Ham យក​ឈ្នះ Leeds united ២-០ ឡើង​មក​កាន់​លេខ​៥​នៃ​តារាង​ពិន្ទុ Premier League។

West Ham ទទួល​បាន​បាល់​ប៉េណាល់ទី​ បន្ទាប់​ពី​ Luke Ayling ខ្សែ​ការពារ​របស់ Leeds ទាក់ជើង​របស់ Lingard ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ អ្នក​ចាំ​ទី Illan Meslier បាន​សង្គ្រោះ​បាល់​ប៉េណាល់ទី​ ប៉ុន្តែ​បាល់​បាន​ឡង​មក​វិញ​ធ្វើ​ឲ្យ Lingard ទាត់​បញ្ចូល​ទី​បាន​សម្រេច​នាទី​២១។

នេះ​គឺ​ជា​គ្រាប់​ទី​៤​​របស់​​កីឡាករ​សញ្ជាតិ​អង់គ្លេស សម្រាប់​ការ​បង្ហាញ​ខ្លួន​៦​ប្រកួត​ឲ្យ West Ham ក្នុង​លីគ។ Craig Dawson ជា​អ្នក​​បន្ថែម​គ្រាប់​ទី​ពីរ​ឲ្យ​ក្រុម​រហស្សនាម​ញញួរ​ធំ។ ជ័យជម្នះ​នេះ​បាន​ជួយ​ក្រុម​លោក David Moyes ឡើង​មក​កាន់​លេខ​៥ គម្លាត​ពីរ​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​លេខ​បួន Chelsea៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់