- 2021-03-04 03:22:48
- បាល់ទាត់
Gerrard បានកាតក្រហម ក្រោយខឹងអាជ្ញាកណ្ដាលពេក ប្រើពាក្យមិនល្អ
- 2021-03-04 03:22:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Gerrard បានកាតក្រហម ក្រោយខឹងអាជ្ញាកណ្ដាលពេក ប្រើពាក្យមិនល្អ
ចន្លោះមិនឃើញ
អ្នកចាត់ការ Steven Gerrard របស់ក្រុម Rangers បានទទួលកាតក្រហមបណ្ដេញចេញពីទីលាននៅចប់តង់ទី១ ក្រោយពីលោកតវ៉ាជាមួយអាជ្ញាកណ្ដាលច្រើនពេក។
ការតវ៉ារហូតដល់ទទួលបានកាតក្រហមនេះកើតឡើង ដោយសារតែលោក Gerrard មិនពេញចិត្តជាមួយអាជ្ញាកណ្ដាលដែលមិនបានផ្ដល់បាល់ប៉េណាល់ទីឱ្យក្រុមរបស់លោក ខណៈដែលកីឡាកររបស់ក្រុម Livingston បង្កកំហុសនៅតំបន់គ្រោះថ្នាក់។ ដោយសារតែរឿងនេះហើយ ទើប Gerrard ខឹងខ្លាំង តវ៉ាជាមួយអាជ្ញាកណ្ដាលរហូតបានកាតក្រហមតែម្ដង។
យ៉ាងណាមិញ ទោះជាមិនអាចឈរបញ្ជាកូនក្រុមបានមែន តែក្រុម Rangers នៅតែទទួលបានជ័យជម្នះដដែល ក្នុងលទ្ធផល ១-០។ បាន៣ពិន្ទុបន្ថែមទៀតនេះ គឺមានន័យថាក្រុមមួយនេះនឹងក្លាយជាជើងឯកលីគស្កុតឡែនតែម្ដង បើសិនជាពួកគេអាចឈ្នះ១ប្រកួតទៀតនាចុងសប្ដាហ៍។ បច្ចុប្បន្ន Rangers នាំមុខ Celtic ១៨ពិន្ទុ ខណៈការប្រកួតនៅសល់៧ប្រកួតទៀតប៉ុណ្ណោះ៕