• 2021-03-02 12:57:18
  • បាល់ទាត់

Ancelottiថា​ Everton ចង់​សាក​រស​ជាតិ​ Top 4 នៅ​ PL ម្ដង​នៅ​រដូវកាល​នេះ

  • 2021-03-02 12:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti អ្នកចាត់ការ​ក្លឹប​ Everton បាន​និយាយក្រោយ​ប្រកួត​ឈ្នះ​នឹង​ក្លឹប Southampton ក្នុង​លទ្ធផល ១-០ ក្របខ័ណ្ឌ​ Premier League នៅ​ក្នុង​ថ្ងៃ​នេះ​ថា ក្លឹប​លោក​ចង់​សាក​រសជាតិ Top 4ម្ដង​ នៅ​រដូវកាល​នេះ​។

លោក​ Ancelotti បាន​និយាយថា​៖" នៅ​ពេល​នេះ​វា​ជា​ឱកាសដ៏ល្អ​បំផុត​សម្រាប់​យើង​។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវ​រង់​ចាំ​ដល់​ពេល​ណា​ទៀតទេ​ តែ​ច្បាស់ណាស់​ខ្ញុំ​ចង់​សាក​រសជាតិ​ឡើង​ដល់ Top 4 នៅ​ក្នុង​ការ​ប្រកួត​ពាន​លីគកំពូល​នេះ​ម្ដង​ នៅ​រដូវ​កាល​នេះ​ "។

លោក​បាន​បន្តថា​៖" ចាំ​ប្រកួត​ថ្ងៃ​ព្រហស្បតិ៍​តទល់នឹងក្លឹប West Bromwich Albion ហ្នឹង​យើង​នឹង​ធ្វើឲ្យ​បាន។ យើង​នឹង​ខំ​មើល​ថា តើថា​រស់ជាតិឡើងដល់ Top 4ហ្នឹង​វា​ម៉េច "។

គួរ​បញ្ជាក់​ផង​ដែរថា បើ Everton ប្រកួត​ឈ្នះ West Bromwich Albion នៅ​ថ្ងៃ​​ព្រហស្បតិ៍ ទី០៤ ខែ​មីនា ឆ្នាំ២០២១ ក្លឹប​នេះ​នឹង​ឡើង​ដល់ចំណាត់ថ្នាក់ទី៤ នៅ​ក្នុង​ប្រកួត​ពាន PL មួយ​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់