• 2021-03-01 07:04:52
  • បាល់ទាត់

Update របួស​របស់​ យ៉ា​ទី ក្រោយ​បង្ហោះ​សារ​ហាក់​អស់​សង្ឃឹម

  • 2021-03-01 07:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ចាំ​ទី​របស់​ណា​ហ្គាវើល និង​ជម្រើស​ជាតិ​កម្ពុជា ស៊ូ យ៉ាទី ​កំពុង​សម្រាក​ព្យាបាល​របួស​កន្ត្រាក់​សាច់​ដុំ ​ដែល​ពេល​នេះ​ទើប​តែ​បាន​ធូស្រាល​បន្តិច​ប៉ុណ្ណោះ​។

​បើ​គិត​មក​ដល់​ពេល​នេះ យ៉ា​ទី បាន​សម្រាក​ព្យាបាល​របួស​របស់​គេ​បាន​ចំនួន ៣ សប្ដាហ៍​ហើយ ដោយ​ពេល​នេះ​គេ​បាន​បញ្ជាក់​ថា នៅ​មិន​ទាន់​បាត់​ឈឺ​ចាប់​នៅ​ឡើយ ដោយ​គ្រាន់​បាន​ធូរ​បន្តិច​ប៉ុណ្ណោះ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​គេ​នៅ​ស្រពិចស្រពិល​ក្នុង​ការ​ជួយ​ក្រុម​នា​ចុង​សប្ដាហ៍​នេះ។ យ៉ាង​ណា​​អ្នក​ចាំទី​ដៃ​​ទី​១ របស់​ណាហ្គាវើល​រូប​នេះ សង្ឃឹម​ថា នឹង​ជា​​ក្នុង​រយៈ​ពេល​១​សប្ដាហ៍​ទៀត​​។

​​ស៊ូ យ៉ាទី​ ជា​អ្នក​ចាំ​ទី​ឆ្នើម​មួយ​រូប​របស់​កម្ពុជា ដែល​ជា​និច្ចកាល​គេ​តែង​ជាប់​ជម្រើស​ជាតិ ហើយ​អតីត​អ្នក​ចាំ​ទី​បឹង​កេត​រូប​នេះ​មាន​បទ​ពិសោធ​ជោគជាំ​​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​ជម្រើស​​ដំបូង​ទៀត​ផង​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី