- 2021-02-28 10:48:36
- បាល់ទាត់
ភេសជ្ជៈ ប៉ូការី ស្វេត ក្លាយជាដៃគូសហការឧបត្ថម្ភមួយទៀតរបស់ Angkor Tiger
- 2021-02-28 10:48:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភេសជ្ជៈ ប៉ូការី ស្វេត ក្លាយជាដៃគូសហការឧបត្ថម្ភមួយទៀតរបស់ Angkor Tiger
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ (Angkor Tiger Football Club) ទទួលបានក្រុមហ៊ុនដៃគូសហការឧបត្ថម្ភថ្មីមួយទៀត គឺក្រុមហ៊ុនភេសជ្ជៈអ៊ីយ៉ុងបំពេញជាតិទឹកប៉ូការី ស្វេត (POCARI Sweat)។ នេះបើតាមការប្រកាសឲ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Angkor Tiger។
ប៉ូការី ស្វេត គឺជាភេសជ្ជៈអ៊ីយ៉ុងបំពេញជាតិទឹកបានល្អជាងគេរបស់ប្រទេសជប៉ុន ដែលកំពុងពេញនិយមនៅកម្ពុជា ជាពិសេសគឺសម្រាប់អ្នកលេងកីឡាតែម្ដង។
ប៉ូការី ស្វេត ត្រូវបានណែនាំឲ្យពិសារដោយវេជ្ជបណ្ឌិតជាច្រើន សម្រាប់អ្នកដែលបាត់បង់ជាតិទឹក អ្នកជំងឺរាគរូស អ្នកធ្វើការក្រោមកំដៅថ្ងៃ អ្នកលេងកីឡា អ្នកធ្វើដំណើរ និងគ្រប់សកម្មភាពប្រចាំថ្ងៃ។
អ្វីដែលពិសេសនោះគឺ ភេសជ្ជៈនេះ មានសារធាតុអ៊ីយ៉ុង ដែលប្រហាក់ប្រហែលទៅនឹងសារធាតុទឹកក្នុងរាងកាយរបស់យើង ដែលអាចជ្រាបចូល និងបំពេញជាតិទឹកក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មីនេះ ក្លឹបបាល់ទាត់ Angkor Tiger ទទួលបានក្រុមហ៊ុនដៃគូសហការឧបត្ថម្ភជាច្រើន ដែលមានដូចជា Sabay, ទឹកគោសុទ្ធគិរីសួគ៌, Voltra, Dai-Ichi Life, NT Sport, JC Finance និង Pocari Sweat៕