• 2021-02-26 03:01:16
  • បាល់ទាត់

សោកសៅ Alisson មិន​អាច​ទៅ​ចូលរួម​បុណ្យ​សព​ឪពុក​ដោយ​សារ​មូលហេតុ​មួយ​នេះ

  • 2021-02-26 03:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់ Liverpool កីឡាករ Alisson Becker បាន​ព្យាយាម​​រក​វិធី​ដើម្បី​ហោះ​ទៅ​កាន់​ប្រទេស​ប្រេស៊ីល​ដើម្បី​​ចូលរួម​កាន់​ទុក្ខ​សព​ឪពុក ប៉ុន្តែ​​មិន​មាន​វិធី​អាច​ចេញ​បាន​ឡើយ​បាន​ត្រឹម​សោកសៅ​ម្នាក់​ឯង​នៅ​អង់គ្លេស។

លោក Jose Agostinho Becker វ័យ​៥៧​ឆ្នាំ​បាន​លង់​ទឹក​​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ​នៅ​ទំនប់​មួយ​កន្លែង​ក្នុង​​តំបន់ Lavras do Sul ភាគ​ខាង​ត្បូង​ប្រទេស​ប្រេស៊ីល។ សព​របស់ Becker ត្រូវ​បាន​រក​ឃើញ​នៅ​ពាក់​កណ្ដាល​​យប់​ដោយ​មិត្តភ័ក្ដិ​របស់​លោក​ម្នាក់។

បន្ទាប់​ពី​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ Alisson ដែល​តែងតែ​ទូរសព្ទ​និយាយ​ជាមួយ​ឪពុក​រាល់​ថ្ងៃ បាន​កំណត់​ត្រូវ​​ហោះ​ទៅ​ប្រេស៊ីល។ តែ​បើ​តាម​ប្រភព​មួយ​បញ្ជាក់​ថា Alisson បាន​ធ្វើ​គ្រប់​យ៉ាង​​ដើម្បី​រក​វិធី​អាច​ហោះ​បាន​ទៅ​ប្រទេស​កំណើត។ ប៉ុន្តែ​​ដោយ​សារ​ការ​​បន្តឹង​នៃ​ច្បាប់​ការពារ​កូវីដ​១៩ បូករួម​ប្រពន្ធ​កំពុង​មាន​ផ្ទៃពោះ​២៨​សប្ដាហ៍​ទៀត ទើប​ធ្វើ​ឲ្យ Alisson សម្រេច​​មិន​ចេញ​ពី​អង់គ្លេស៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី