• 2021-02-26 02:40:29
  • បាល់ទាត់

Rangers ​របស់​លោក ​Gerrard ​លត់ ​Antwerp ​៩-៥ ​នៅ Europa League ​

  • 2021-02-26 02:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Rangers ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Steven Gerrard ​បង្ហាញ​សាច់​ដុំ​ខ្លាំង​មែនទែន ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Antwerp ​ក្នុង​លទ្ធផល​ ៥-២ ​ទៀត​សម្រាប់​ជើង​ទី​២ ​ដោយ​សរុប​ទាំង​ពីរ​ជើង​ឈ្នះ ​៩-៥ ​ឯ​ណោះ។

​ក្រុម​ជើង​ខ្លាំង​របស់​ស្កុតឡែន​មួយ​នេះ ​តែងតែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ក្នុង​ការ​ទស្សនា​ជា​និច្ច ពោល​គឺ​ពួកគេ​អាច​ស្វែង​រក​គ្រាប់​បាល់​បាន​ជា​ច្រើន​ក្នុង​ប្រកួត​នីមួយ​ៗ។ ​ដោយ​យប់មិញ​នេះ ​រក​បាន​ដល់​ទៅ​៥​គ្រាប់​ទៀត ​ក្នុង​ការ​ប៉ះ​ជាមួយ​ក្រុម​ Antwerp ​ដែល​ធ្វើ​ឱ្យ​ពួកគេ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​បាន​ដោយ​មិន​ពិបាក​នោះ​ទេ។

​រំលឹក​ថា Rangers ​នៅ​រដូវ​កាល​នេះ ​ពិត​ជា​ខ្លាំង​មែនទែន។ ​ក្នុង​លីគ​របស់​ពួកគេ ​កំពុង​ឈរ​នៅ​លេខ​១ ដោយ​មាន​៨២​ពិន្ទុ ​ក្រោយ​ពី​ឆ្លង​កាត់​៣០​ប្រកួត។ ​ក្រុម​លេខ​២ Celtic ​រក​បាន​ត្រឹម​៦៤​ពិន្ទុ​ប៉ុណ្ណោះ ​ឆ្លង​កាត់​៣០​ប្រកួត​ដូច​គ្នា៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់