• 2021-02-25 01:59:07
  • បាល់ទាត់

Mendy ​ស៊ុត​កោង​ស្អាត ​ជួយ Real Madrid ​យក​ឈ្នះ Atalanta ​១-០​

  • 2021-02-25 01:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Atalanta ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ​​ក្រុម​ម្ចាស់​ផ្ទះ Atalanta ​មាន​កីឡាករ​ទទួល​បាន​កាត​ក្រហម​តាំង​ពី​ដើម​តង់​១​មក​ម្ល៉េះ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​ក្រុម Real Madrid ​មាន​កម្លាំង​សម្រុក។ ​យ៉ាងណាមិញ ​ការ​ប្រកួត​នេះ​ត្រូវ​រង់​ចាំ​ដល់​នាទី​៨៦ ​ទើប​ខ្សែ​ការពារ Mendy ​ទាត់​ពី​ចម្ងាយ​កោង​យ៉ាង​ស្អាត​បញ្ចូល​ទី​តែ​ម្ដង។ ​

ជ័យជម្នះ ១-០ ​នេះ​ហាក់​មិន​ទាន់​កក់ក្ដៅ​សម្រាប់​ក្រុម Real Madrid ឡើយ ​ព្រោះ​ការ​ប្រកួត​នៅ​សល់​ជើង​ទី​២​ម្ដង​ទៀត​នៅ​ទឹក​ដី​អេស្ប៉ាញ​ម្ដង។ ​យ៉ាងណាមិញ ​លោក Zidane ​ពិត​ជា​ពេញ​ចិត្ត​សម្រាប់​ការ​ប្រកួត​នេះ ​ជា​ពិសេស​១​គ្រាប់​របស់​ខ្សែ​ការពារ​បារាំង​ខាង​លើ​តែ​ម្ដង៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់