• 2021-02-24 07:07:22
  • បាល់ទាត់

គ្រូ Atalanta ​៖ ​បើ Zidane ​ចូល​លេង ​ទើប​ធ្វើ​ឱ្យ​ខ្ញុំ​ភ័យ​ព្រួយ​យប់​នេះ​

  • 2021-02-24 07:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Atalanta ​នឹង​ត្រូវ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ Real Madrid ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់ លោក ​Gian Piero Gasperini ​គ្រូ​បង្វឹក​ក្រុម Atalanta ​បាន​និយាយ​ថា​៖ “ខ្ញុំ​នឹង​ពិបាក​ចិត្ត ព្រួយ​បារម្ភ​ប្រសិន​បើ Zidane ​អាច​ចូល​លេង​បាន ប៉ុន្តែ​ជា​រឿង​សំណាង​ដែរ ​គាត់​នឹង​ឈរ​នៅ​ក្រៅ​ទីលាន​បញ្ជា​កូន​ក្រុម​ប៉ុណ្ណោះ។ ​ខ្ញុំ​ធ្លាប់​បាន​ឃើញ​គាត់​ធ្វើ​រឿង​អស្ចារ្យ​ជា​ច្រើន។ ​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​គ្រូ​យុវជន​របស់ Juventus ​នៅ​ពេល​គាត់​លេង​ឱ្យ​ក្លឹប​នេះ ​ហើយ​ខ្ញុំ​តែងតែ​ឈរ​មើល​គាត់​ហ្វឹកហាត់​ជា​និច្ច”។

​បុរស​វ័យ​៦៣​ឆ្នាំ​ខាង​លើ​នេះ​ក៏​បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​ប្រកួត​នៅ​រាត្រី​នេះ​ថា​លោក​មិន​ចង់​បាន​អ្វី​ច្រើន​នោះ​ទេ​ពី​កូន​ក្រុម សំខាន់​គឺ​ទម្រង់​លេង​មួយ​ដែល​ល្អ​មើល។ ​Atalanta ​មិន​មែន​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​នោះ​ទេ ​ដូច្នេះ​លទ្ធផល​យ៉ាង​ណា​ក៏បាន សំខាន់​ការ​ប្រកួត​មួយ​ដែល​ល្អ​មើល​ទៅ​គឺ​គ្រប់​គ្រាន់​សម្រាប់​អ្នក​គាំទ្រ​ទៅ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់