• 2021-02-24 02:04:01
  • បាល់ទាត់

Lewandowski វ៉ា Raul ឡើង​លំដាប់​ទី​៣​​ជា​រក​បាន​គ្រាប់​ច្រើន​ជាង​គេ​នៅ UCL

  • 2021-02-24 02:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ខ្លាំង​របស់​អាល្លឺម៉ង់ Bayern Munich បាន​យក​ឈ្នះ Lazio ក្រៅ​ដី​លទ្ធផល ៤-១ ក្នុង​ជើង​ទី​មួយ​​​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Champions League។

Robert Lewandowski ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ Bayern ដែល​ធ្វើ​ឲ្យ​គេ​មាន​​​វ៉ា​កំណត់ត្រា​របស់ Raul មាន​៧២​គ្រាប់​ឡើង​ជា​កីឡាករ​លំដាប់​ទី​៣​រក​បាន​គ្រាប់​ច្រើន​ជាង​គេ​នៅ​ UCL។ គ្រាប់​ទី​ពីរ​របស់ Bayern ធ្វើ​បាន​ដោយ​​កីឡាករ​​​វ័យ​១៧​ឆ្នាំ​សញ្ជាតិ​អង់គ្លេស Jamal Musiala។

Leroy Sane ជា​អ្នក​បន្ថែម​គ្រាប់​ទី​៣ ខណៈ Francesco Acerbi របស់ Lazio បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​មួយ​គ្រាប់។ Joaquin Correa បាន​ប្រឹងប្រែង​រក​បាន​មួយ​គ្រាប់​វិញ​ឲ្យ​ក្រុម​មក​ពី​អ៊ីតាលី។ ជ័យជម្នះ​នេះ Bayern មាន​សង្ឃឹម​​ខ្ពស់​ឡើង​ទៅ​វគ្គ​៨​ក្រុម ស្របពេល​ជើង​ទី​ពីរ​នឹង​លេង​នៅ​ថ្ងៃ​ទី ១៧ ខែ មីនា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់