• 2021-02-22 13:08:12
  • បាល់ទាត់

វីរបុរស​ Man Utd មួយ​រូបថា De Gea ជា​ចំណុចខ្សោយដ៏ធំមួយរបស់ក្លឹប

  • 2021-02-22 13:08:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Paul Scholes អតីត​ជំនួយការ​របស់​អ្នកចាត់ការ​ក្លឹប​ Manchester United និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អ្នកចាំ​ទី​ដៃ​ទី​១ David De Gea ជា​ចំណុច​ខ្សោយ​ដ៏​មួយ​របស់​ក្លឹប​មួយ​នេះ​។

លោក​ Scholes បាន​និយាយ​ថា​៖" និយាយ​ទៅ​នៅ​ក្នុង​រដូវកាល​នេះ​ De Gea មិន​សូវ​ល្អ​ម៉ាន​ទេ​ គេ​រក​ Clean Sheet អត់​បាន​ច្រើន​ទេ​។ ដូច​យើង​ធ្លាប់​បាន​និយាយ​មុន​អញ្ចឹង​ គេ​ជា​ចំណុច​ខ្សោយ​ដ៏​ធំ​មួយ​របស់​ Man Utd "។

លោក​បាន​បន្ត​ថា​៖" គេ​ជា​បញ្ហា​មួយ​ដែល​ក្លឹប​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់​ ព្រោះ​ថា​ខាង​ក្លឹប​ជឿជាក់​លើ​គេ​ខ្លាំង​ពេក​។ និយាយ​ទៅ​ខាង​ក្លឹប​មាន​ចំណុច​ខ្សោយ​ច្រើន​ទៀត​ តែ​ភាគ​ច្រើន​គឺ​កើត​ចេញ​ពី​ De Gea នេះ​ឯង​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ De Gea នៅ​ក្នុង​រដូវកាល​នេះ​ទើប​តែ​រក​បាន​ Clean Sheet ៨​ដង​នោះ​ទេ​ ដោយ​រក​បាន​ ៥​ដង​នៅ​ប្រកួត​ក្នុង​ស្រុក​ និង​៣​ដង​ទៀត​នៅ​ប្រកួត​ក្រៅ​ស្រុក​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់