- 2021-02-18 13:06:01
- បាល់ទាត់
PL បដិសេធសំណើបង្កើត Champions League ម៉ូតថ្មីរបស់ UEFA
- 2021-02-18 13:06:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PL បដិសេធសំណើបង្កើត Champions League ម៉ូតថ្មីរបស់ UEFA
ចន្លោះមិនឃើញ
ស្ថាប័ន UEFA គ្រោងនឹងបង្កើតប្រកួតពាន Champions League ម៉ូតថ្មីដោយគ្រោង បន្ថែមក្រុមឲ្យចូលរួមពី ៣២ក្រុម ទៅ៣៦ក្រុម ថែមទាំងបន្ថែមការប្រកួតពី ១២៥ប្រកួត ទៅ២២៥ប្រកួត ចាប់ពីឆ្នាំ២០២៤ខាងមុខ។
តបនឹងសំណើខាងលើ នាយកក្លឹបទាំង ២០របស់ Premier League បានធ្វើសេចក្ដីសម្រេចជារួម បដិសេធសំណើបង្កើតប្រកួតពាន Champions League ម៉ូដែលថ្មីរបស់ UEFA ខាងលើនៅក្នុងថ្ងៃនេះ បើយោងតាមការចុះផ្សាយរបស់ Daily Mail ។
មូលហេតុដែល PL សម្រេចចិត្តបែបនេះ ដោយសារតែ ខ្លាចបាត់បង់ចំណូលនៅក្នុងការចាក់ផ្សាយប្រកួតផ្សេងៗ។
ជាពិសេសគឺ ខ្លាចអត់មានពេលគ្រប់គ្រាន់នៅក្នុងការចូលរួមប្រកួតផ្សេងៗ ដូចជាប្រកួតពាន Carabao ដែលធ្វើឲ្យខាតចំណូល ក្លឹបនីមួយៗ ក៏ដូចជាស្ថាប័ន PL ទាំងមូល៕