• 2021-02-18 12:11:53
  • បាល់ទាត់

Simeoneថា​ Atletico លេង​ស្មើ​នៅ La Liga​ ជា​រឿង​ធម្មតា​ទេ

  • 2021-02-18 12:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Diego Simeone គ្រូ​បង្គោល​ក្លឹប​ Atletico Madrid បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប​លោក​ ប្រកួត​ស្មើ​នឹង​ក្លឹប​ Levante ក្របខ័ណ្ឌ​ La Liga ក្នុង​លទ្ធផល​ ១-១ កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​ម្សិលមិញ​នេះ​ ជា​រឿង​ធម្មតា​ទេ​។

លោក​ Simeone បាន​និយាយ​ថា​៖" ធ្វើ​ម៉េច​បើ​ខាង​ Levante ហ្នឹង​គេ​ខ្លាំង​ដែរ​។ ពួក​គេ​ធ្វើ​បាន​ល្អ​ ជា​ពិសេស​ខាង​ខ្សែការពារ​របស់​ពួក​គេ​។ និយាយ​ទៅ​តិចនិក​ និង​ទម្រង់​របស់​ពួក​គេ​លេង​ គឺ​ធ្វើ​បាន​ល្អ​មែនទែន​ "។

លោក​បាន​បន្ត​ថា​៖" ពួក​គេ​ហ្នឹង​ គឺ​លេង​ស្មើ​ជើង​គ្នា​ណាស់​តាំង​ពី​ចាប់​ផ្ដើម​ដល់​ចប់​ប្រកួត​។ យើង​ប៊ិះ​ស៊ុត​ចូល​២ដង​ដែរ​ តែ​ភ្លាត់​រហូត​។ អញ្ចឹង​ខ្ញុំ​គិត​ថា​លទ្ធផល​ស្មើ​នឹង​ក្លឹប​នេះ​គឺ​ធម្មតា​ទេ​ ព្រោះ​គេ​ខ្លាំង​ដែរ​ "។

លោក​ Simeone ក៏​បាន​បន្ថែម​ថា​ ក្លឹប​ Atletico នឺ​ង​ខិត​ខំ​ហ្វឹក​ហាត់​ឲ្យ​ច្រើន​ ដើម្បី​យក​ឈ្នះ​ប្រកួត​ក្រោយ​ៗ​ឲ្យ​បាន​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់