• 2021-02-18 02:31:30
  • បាល់ទាត់

Haaland ថា ដោយ​សារ Mbappe ទើប​ធ្វើ​ឲ្យ​គេ​ពុះកញ្ជ្រោល​​រក​គ្រាប់​បាល់

  • 2021-02-18 02:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Erling Haaland បាន​និយាយ​ថា ការ​រក​គ្រាប់​បាល់​បាន​របស់​គេ​នៅ Champions League ទល់​នឹង Sevilla គឺ​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ដោយ​សារ​ការ​ទាត់ Hat-Trick របស់ Kylian Mbappe លើ Barcelona។

ខ្សែ​ប្រយុទ្ធ Mbappe អាច​​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​កីឡដ្ឋាន Nou Camp កាល​ពី​ថ្ងៃ​អង្គារ​ ជួយ Paris Saint-Germain ឈ្នះ ៤-១ មាន​ឱកាស​ច្រើន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ។ ប៉ុន្តែ​​សម្រាប់​ថ្ងៃ​នេះ​វិញ ឈ្មោះ​របស់ Haaland ត្រូវ​ចុះ​ផ្សាយ​ពាសពេញ​ទំព័រ​មុខ បន្ទាប់​ពី​​គេ​ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង នាំ Dortmund ឈ្នះ Sevilla ៣-២។

ក្រោយ​ជួយ​ក្រុម​ទទួល​បាន​ជ័យជម្នះ​​នៅ​ជើង​ទី​មួយ​វគ្គ​១៦​ក្រុម​ចុងក្រោយ Haaland បាន​និយាយ​ថា ដោយ​សារ​ការ​ទាត់​បញ្ចូល​​ទី​របស់ Mbappe ជា​កម្លាំង​ចិត្ត​ធ្វើ​ឲ្យ​ពុះកញ្ជ្រោល​ក្នុង​ការ​ប្រកួត​យប់​មិញ។

“ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ការ​ប្រកួត Champions League ណាស់ ហើយ​ពេល​ខ្ញុំ​ឃើញ Mbappe រក​បាន​ Hat-Trick កាល​ពី​ម្សិលមិញ ខ្ញុំ​​ទទួល​បាន​ការ​ជំរុញ​ទឹកចិត្ត​ជា​ខ្លាំង។ ពិត​ជា​អរគុណ​គេ​ខ្លាំង​ណាស់ៗ។ សម្ដី Haaland៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់