• 2021-02-17 11:55:24
  • បាល់ទាត់

មុន​ប៉ះ​គ្នា​នៅ UCL គ្រូ​ Juventus មើល​ឃើញ Porto ដូច​ក្លឹប​ធំ​មួយ​នៅ​អេស្ប៉ាញ

  • 2021-02-17 11:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Andrea Pirlo បាន​និយាយ​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​ថា លោក​មើល​ឃើញ​ក្លឹប​ព័រទុយហ្គាល់ Porto ដូច​ជា​ក្លឹប​អេស្ប៉ាញ Atletico Madrid។

លោក​បាន​និយាយ​ថា៖ " ប្រកួត​នេះ​នឹង​ពិបាក​ហើយ។ ពួក​ Porto ពូកែ​បិទ​ណាស់ ហើយ​ពួក​គេ​បិទ​បាន​ Clean Sheet (មិន​ឲ្យ​គេ​ស៊ុត​ចូល) ៤-៥ប្រកួត​ហើយ​នៅ Champions League '' ។

លោក​បាន​បន្ត​ថា៖ " ពួក​គេ​ជា​ក្រុម​ដ៏​រឹង​មាំ​មួយ ដែល​លេង​របៀប​ដូច Atletico Madrid អញ្ចឹង។ ពួក​គេ​ពូកែ​បិទ​នៅ​ខាង​ក្រោម​ណាស់ ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​អត់ធ្មត់​តិច។ ក្រុម​នេះ​គឺ​ដូច​នឹង​ក្រុម​របស់ Diego Simeone ណាស់ " ។

Juventus នឹង​ប៉ះ​ជាមួយ Porto នៅ​យប់​ថ្ងៃ​ពុធ​នេះ​ហើយ ដោយ​លេង​នៅ​ម៉ោង ៣ រំលង​អធ្រាត្រ​ (ម៉ោង​នៅ​កម្ពុជា) នា​ទឹកដី​ព័រទុយហ្គាល់៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់