• 2021-02-17 07:01:21
  • បាល់ទាត់

Pirlo ផ្ដាំ​កូន​​ក្រុម​ថា Porto មិន​ខុស​ពី Atletico Madrid ទេ ត្រូវ​ប្រយ័ត្ន

  • 2021-02-17 07:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus នឹង​ត្រូវ​តទល់​ជាមួយ Porto ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ពាន Champions League រាត្រី​នេះ ហើយ​លោក Andrea Pirlo គិត​ថា​វា​គឺ​ជា​ការ​ប្រកួត​ជែង​ដ៏​លំបាក​មួយ។

អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​បាន​និយាយ​ពី​បច្ចេកទេស​លេង​មួយ​ចំនួន​របស់ Porto ហើយ​ប្រៀបធៀប​​ពួក​គេ​​ដូច​ទៅ​នឹង​ក្រុម Atletico Madrid របស់​លោក Diego Simeone។ ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នឹង​លេង​នៅ​ម៉ោង​៣:០០​នាទី​ទៀបភ្លឺ។

មុន​ជំនួប​​នេះ​មក​ដល់​លោក Pirlo បាន​និយាយ​ថា វា​គឺ​ជា​ការ​ប្រកួត​ដ៏​ពិបាក​មួយ។ ពួក​គេ​ការពារ​ល្អ​​ណាស់ ហើយ​បាន​បិទ​មិន​ឲ្យ​គេ​ទាត់​ចូល​៤​ឬ​៥ប្រកួត​ហើយ​នៅ​ពាន Champions League។ ពួក​គេ​ជា​ក្រុម​​លំបាក ដែល​មាន​ស្ទីល​លេង​ដូច Atletico Madrid៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់