• 2021-02-17 02:03:33
  • បាល់ទាត់

Klopp ថា​ ម្នាក់​ៗ​គិត​​ Liverpool នឹង​ចាញ់​ម្ដង​ទៀត តែ​ពេល​នេះ​ឃើញ​ច្បាស់​នៅ

  • 2021-02-17 02:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ RB Leipzig ​ក្រៅ​ដី​លទ្ធផល ២-០ ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​​ពាន រង្វាន់ Champions League កាល​ពី​យប់​មិញ។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​មិន​មាន​គ្រាប់​បាល់​ឡើយ​​​ក្នុង​វគ្គ​ទី​មួយ។ Liverpool ត្រូវ​រង​ចាំ​ដល់​នាទី​៥៣ ទើប Mohamed Salah រក​បាន​គ្រាប់​ទី​មួយ។ ៥​នាទី​បន្ទាប់​ខ្សែ​បម្រើ​ប្រយុទ្ធ Sadio Mane​ ធ្វើ​បាន​គ្រាប់​ទី​ពីរ​ឲ្យ​ហង្សក្រហម។

ជ័យជម្នះ ២-០ ជា​ដើមទុន​ដ៏​ធំ​សម្រាប់ Liverpool ពេល​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​ឯង​លេង​ជើង​ទី​ពីរ។ ក្រោយ​បញ្ចប់​ការ​ប្រកួត​​អ្នក​ចាត់​ការ​របស់​ Liverpool លោក Jurgen Klopp បាន​និយាយ​ថា ដោយ​សារ​ក្រុម​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ជួប​លទ្ធផល​មិន​ល្អ គ្រប់​គ្នា​គិត​ថា​ប្រកួត​នេះ​អាច​នឹង​ចាញ់​ម្ដង​ទៀត។ ប៉ុន្តែ​ក្រុម​យ៉ាង​ខុស​ពី​ការ​គិត ហង្សក្រហម​អាច​យក​ជម្នះ​បាន​វិញ​ហើយ។

ចំពោះ​ការ​ប្រកួត​ជើង​ទី​ពីរ​ក្នុង​ទឹក​ដី​ប្រទេស​អង់គ្លេស​ រវាង Liverpool ទល់​នឹង​ RB Leipzig នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ១០ ខែ មីនា៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម