• 2021-02-16 03:36:48
  • បាល់ទាត់

ក្លឹប Angkor Tiger ​សហការ​ជាមួយ ACE ​សម្រាប់​រដូវ​កាល​ឆ្នាំ​២០២១​នេះ​

  • 2021-02-16 03:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់ Angkor Tiger ​បាន​ចាប់​ដៃ​គូ​សហការ​ជាមួយ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​ (ACE) ​ត្រៀម​រដូវ​កាល​ឆ្នាំ​២០២១​នេះ​។

​នៅ​ក្នុង​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ក្លឹប​បាល់ទាត់ Angkor Tiger ​បាន​ស្វែង​រក​ដៃ​គូ​សហការ​ជា​ច្រើន​ដើម្បី​ជំរុញ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ឈាន​ឡើង​មួយ​កម្រិត​ទៀត។ ​ដោយ​ក្នុង​នោះ ​ពួកគេ​ក៏​បាន​ចាប់​ដៃ​គូ​សហការ​ជាមួយ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​ (ACE) ​ដែល​ជា​កន្លែង​បណ្ដុះ​បណ្ដាល​យុវជន​ខ្មែរ​ជា​ច្រើន​ទៀត​កន្លង​មក​ទៅ​លើ​ភាសា​បរទេស។ ACE ​ គឺ​មាន​ភាព​ឈាន​មុខ​គេ​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​បង្រៀន​ភាសា​អង់គ្លេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​សម្រាប់​សិស្ស​គ្រប់វ័យ។

​រហូត​មក​ដល់​ពេល​នេះ ​ក្លឹប​បាល់ទាត់​ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប​ខាង​លើ​បាន​រក​ដៃ​គូ​សហការ​ច្រើន​មក​ហើយ ​មាន​ដូចជា ក្រុមហ៊ុន​ Sabay Digital Plus ​ក្រុមហ៊ុន​ទឹកដោះ​គោសុទ្ធ​គិរីសួគ៌ ​ក្រុមហ៊ុន Voltra , Pocarisweat , NT , Dai-Ichi Life , JC Finance ​និង ACE ​ជា​ដើម៕

អត្ថបទ៖ វិធាវី

មតិយោបល់