- 2021-02-15 09:05:46
- បាល់ទាត់
JC FINANCE ក្លាយជាដៃគូសហការថ្មីមួយទៀតសម្រាប់ក្លឹប Angkor Tiger
- 2021-02-15 09:05:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
JC FINANCE ក្លាយជាដៃគូសហការថ្មីមួយទៀតសម្រាប់ក្លឹប Angkor Tiger
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ Angkor Tiger រកបានដៃគូសហការថ្មីមួយទៀតហើយគឺ JC FINANCE PLC.(JFC) សម្រាប់រដូវកាលថ្មីខាងមុខនេះ។
JC FINANCE PLC.(JFC) គឺជាអ្នកផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុមួយ និងតែមួយគត់ដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្ម។ JC ត្រូវបានបង្កើតឡើងដោយវិនិយោគិនមកពីប្រទេសជប៉ុន។ “JC” មានន័យថា ”ប្រទេសជប៉ុន និងប្រទេសកម្ពុជា” ដែលបង្ហាញអំពីមូលដ្ឋាននៃគំនិតអាជីវកម្ម ដែលពួកគេបាននាំយកនូវជំនាញ បច្ចេកវិទ្យា និងបទពិសោធន៍នៃប្រជាជនជប៉ុនមកកាន់វិស័យជំនួញក្នុងប្រទេសកម្ពុជា។ JC នឹងជួយលើកកម្ពស់សុខុមាលភាព និងភាពមានបាននៃប្រជាជនកម្ពុជា ហើយក៏ដូចជាចែករំលែកនូវផលប្រយោជន៍រួមគ្នាតាមរយៈផែនការហិរញ្ញវត្ថុរបស់ពួកយើង។
សូមបញ្ជាក់ថា កន្លងមក ក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ក៏ទទួលបានការសហការឧបត្ថម្ភពីក្រុមហ៊ុន Sabay Digital Plus និងក្រុមហ៊ុនទឹកដោះគោសុទ្ធគិរីសួគ៌ផងដែរ។ លើសពីនេះទៅទៀត នារដូវកាលខាងមុខ ក្លឹបមួយនេះក៏ប្ដេជ្ញាធ្វើឱ្យបានល្អបំផុតដើម្បីយកចំណាត់ថ្នាក់ខ្ពស់មួយសម្រាប់អ្នកគាំទ្រ និងដៃគូសហការទាំងអស់ផងដែរ៕