• 2021-02-15 03:30:44
  • បាល់ទាត់

Lampard នៅ​តែ​​ទទួល​ប្រាក់​ឈ្នួល​ពី Chelsea ត្បិត​ត្រូវ​បណ្ដេញ​ចេញ

  • 2021-02-15 03:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard នៅ​តែ​ទទួល​បាន​ការ​បង់​ប្រាក់​ឈ្នួល​៧ ៥០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ពី Chelsea ត្បិត​​ត្រូវ​បណ្ដេញ​ចេញ​​កាល​ពី​ខែ​មករា។

ជា​ទូទៅ​​​ នៅ​ពេល​ដែល​ក្លឹប​ណា​មួយ​​បណ្ដេញ​​គ្រូ​ចោល​មុន​កំណត់​​គឺ​​ត្រូវ​បង់​ប្រាក់​សង​ទាំង​អស់​សម្រាប់​កុងត្រា​ដែល​នៅ​សល់។ ប៉ុន្តែ Chelsea បាន​ចង​​ច្បាប់​មួយ​កំណត់​​មិន​បង់​​ផ្ដាច់​​​និង​គ្រប់​សម្រាប់​​រយៈពេល​កុងត្រា​នៅ​សល់​​នោះ​ទេ ដើម្បី​បន្ថយ​សំណង​ទៅ​គ្រូ​ដែល​ពួក​គេ​បញ្ចប់​ការងារ។

Lampard មាន​កុងត្រា​ជាមួយ​តោខៀវ​ដល់​ខែ​ កក្កដា ​ឆ្នាំ​២០២២ ប៉ុន្តែ​​តាម​ច្បាប់​ដែល​បាន​ចង់ ​ពួក​គេ​​ត្រូវ​បង់​ត្រឹម​ខែ​ កក្កដា ឆ្នាំ​នេះ​ប៉ុណ្ណោះ។​ ដូច្នេះ​ដើម្បី​ជំនួស​វិញ Chelsea នៅ​តែ​បន្ត​​បង់​​ប្រាក់​ឈ្នួល​ដល់ Lampard ចំនួន​៧ ៥០០០​ផោន​ក្នុង​មួយ​សប្ដាហ៍ រហូត​​ដល់​ខែ​កក្កដា​ឆ្នាំ​នេះ។ ប៉ុន្តែ​ប្រសិន​បើ Lampard រក​បាន​ការងារ​​មុន​ខែ​កក្កដា នោះ Chelsea និង​ឈប់​បន្ត​បង់​ប្រាក់​ឲ្យ​ទៀត​ហើយ។

Lampard វ័យ​៤២​ឆ្នាំ​ថ្មី​ៗ​នេះ​ការ​ទាក់ទង​ទៅ​ដឹក​នាំ Bouenemouth ប៉ុន្តែ​​​បើ​គេ​ទៅ​មែន​នោះ​ប្រាក់​ឈ្នួល​នឹង​មិន​បាន​ដូច​នៅ Chelsea ឡើយ៕

​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី