• 2021-02-08 12:33:54
  • បាល់ទាត់

Di Maria អាច​នឹង​មិន​បាន​ចូល​ប្រកួត​ UCL តទល់​នឹង​ Barca នៅ​អាទិត្យ​ក្រោយ

  • 2021-02-08 12:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Paris Saint Germain កីឡាករ​ Angel Di Maria អាច​នឹង​មិន​បាន​ចូល​ប្រកួត​តទល់​នឹង​ក្លឹប​ Barcelona ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​អាទិត្យ​ក្រោយ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ។

បើ​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ Di Maria កំពុង​តែ​មាន​បញ្ហា​សាច់​ដុំ​ជើង​ ក្រោយ​ពី​ចូល​រួម​ប្រកួត​តទល់​នឹង​ក្លឹប​ Marseille កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​០៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ម្សិល​មិញ​នេះ​។

នៅ​ក្នុង​នាទី​ទី​១១ នៃ​ការ​ប្រកួត​ខាង​លើ​ខ្សែ​បម្រើ​ PSG រូប​នេះ​កំពុង​តែ​លេង​សុខៗ​ស្រាប់​តែ​មាន​បញ្ហា​រមួល​សាច់​ដុំ​ ដែល​តម្រូវ​ឲ្យ​ដូរ​ចេញ​ពី​ប្រកួត​ភា្លមៗ​ និង​តម្រូវឲ្យសម្រាក​មួយ​រយៈ​សិន​។

ទាក់​ទិន​នឹង​រឿង​មួយ​នេះ​ លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ខាង​លើ​បាន​និយាយ​ថា​របួស​ Di Maria មិន​សូវ​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ​ តែ​យ៉ាង​ខាង​ក្លឹប​នឹង​ពិនិត្យ​គេ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន​មុន​នឹង​ប្រកាស​ជា​ផ្លូវការ​​៕

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី