• 2021-01-29 08:38:39
  • បាល់ទាត់

​រដូវ​កាល​២០២១​ ​ក្លឹប​ធំ​មួយ​នេះ​ ​នឹង​​មិន​​យក​ វឌ្ឍនាកា ​ឡើយ​​​

  • 2021-01-29 08:38:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​ទីផ្សារ​ដោះដូរ​កីឡាករ​ នឹង​បិទ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ​សម្រាប់​រដូវ​កាល​២០២១ នៃ​លីគ​កំពូល​កម្ពុជា យ៉ាង​ណា​​អ្នក​គាំទ្រ​​របស់​​​តារា​ជើង​ស៊ុត​មក​ពី​ខេត្ត​កំពត ចាន់ វឌ្ឍនាកា ​​កំពុង​ចង់​ដឹង​ថា​ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ នឹង​លេង​នៅ​ក្លឹប​ណា​។

បើ​តាម​ប្រភព​ច្បាស់​​ការ​មួយ​​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ​ភ្នំពេញ​ក្រោន​ នឹង​មិន​យក​ ចាន់ វឌ្ឍនាកា ឡើយ។ ​​ប៉ុន្តែ​សម្រាប់​ការ​ប្រកាស​ផ្លូវ​​ការ ថា​កីឡាករ​ខាង​លើ នឹង​លេង​នៅ​ក្លឹប​ណា​​សម្រាប់​រដូវ​កាល​ក្រោយ​ មិន​ទាន់​បាន​​ធ្វើ​ឡើង​ឡើយ។ ​ ​រំលឹក​ថា ខ្សែ​ប្រយុទ្ធ​ខាង​លើ​ត្រូវ​បាន​អ្នក​គាំទ្រ​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​​​ថា​ នឹង​មិន​ចាក​ចេញ​ពី​​ក្លឹប​ជើង​​ឯក​ឆ្នាំ​ចាស់​មួយ​នេះ​ឡើយ​។ ប៉ុន្តែ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ចាន់ វឌ្ឍនាកា ក៏​បាន​បង្ហោះ​លើ​​​ហ្វេសប៊ុក​របស់​ខ្លួន​​ថា សូម​ឲ្យ​អ្នក​រង់​ចាំ​បន្តិច​ទៀត​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី