• 2021-01-28 08:35:06
  • បាល់ទាត់

ជឿអត់! ​Jose ​ទាយ​ចំណាត់​ថ្នាក់​ Liverpool ​ពេល​ចប់​រដូវ​កាល​​នឹងនៅលេខ....

  • 2021-01-28 08:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ Jose Mourinho ​យល់​ថា​រដូវ​កាល​នេះ ក្រុម Liverpool ​នៅ​តែ​អាច​រក្សា​តំណែង​លេខ​១​របស់​ខ្លួន​បាន​ដដែល ​ពោល​គឺ​ការពារ​ជើង​ឯក​ពាន​រង្វាន់ English Premier League ​បាន​តែ​ម្ដង។

​ក្រុម​ Spurs ​នឹង​ត្រូវ​ប៉ះ​ក្រុម Liverpool ​នៅ​យប់​នេះ​តែ​ម្ដង ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ដែរ ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​យល់​ឃើញ​ថា​គូ​ប្រកួត​ហង្ស​ក្រហម​នឹង​ប្រឹងប្រែង​ដាច់​ជើង​ចោល​ហើយ ​សម្រាប់​ស្វែង​រក​ជ័យជម្នះ​វិញ។ ​ខណៈ​ដែល​ក្រុម​របស់​លោក Klopp ​ទាមទារ​ណាស់​យក​៣​ពិន្ទុ ​ក្នុង​ការ​ប្រជែង​កំពូល​តារាង​ឡើង​វិញ។

​អតីត​អ្នក​ចាត់ការ​ក្រុម Man Utd ​ខាង​លើ​ថែម​ទាំង​មាន​ទំនុក​ចិត្ត​ទៀត​ថា Liverpool ​នៅ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​​ការពារ​តំណែង​ជើង​ឯក​នា​ឆ្នាំ​នេះ ​បើ​ទោះ​ជា​ពួកគេ​ដូច​ជា​ធ្លាក់​បន្តិច​ក៏​ដោយ។ ​ការ​យល់​ឃើញ​បែប​នេះ ​ព្រោះ​ថា​កីឡាករ​ល្អ​ៗ​មួយ​ចំនួន​ដែល​របួស ​ជិត​ចាប់​ផ្ដើម​លេង​បាន​វិញ​បណ្ដើរ​ៗ​ហើយ​សម្រាប់​ក្រុម​របស់​លោក Klopp ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់