• 2021-01-23 07:35:13
  • បាល់ទាត់

Ole ​ថា Klopp ​ច្រឡំ​ធំ​ទេ​ដឹង​ដែល​ថា Man Utd ​លេង​តែ​ការពារ​សុទ្ធ​

  • 2021-01-23 07:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ole Gunnar Solskjaer ​បាន​វាយ​បក​ទៅ​លោក Klopp ​វិញ ដែល​ធ្លាប់​និយាយ​ថា​ក្រុម​បិសាច​ក្រហម Manchester United ​មាន​កីឡាករ​ល្អ​ៗ​ច្រើន តែ​លេង​តែ​ការពារ​សុទ្ធ​។

​កាល​ពី​ប៉ះ​គ្នា​ក្នុង​ពាន​រង្វាន់ English Premier League ​កន្លង​ទៅ ​គឺ​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ​លេង​បាន​ត្រឹម​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​លោក Klopp ​បាន​បន្ទោស​ទៅ​ក្រុម​បិសាច​ក្រហម​ថា​លេង​អី​តែ​ការពារ​សុទ្ធ​បែប​នេះ ស្រប​ពេល​មាន​កីឡាករ​ល្អ​ៗ​ច្រើន​លំដាប់​ពិភព​លោក​ច្រើន​ដែរ។ ​ខណៈ​ដែល​ពួកគេ​នឹង​ត្រូវ​ប៉ះ​គ្នា​ម្ដង​ទៀត ​នៅ​ពាន​រង្វាន់ FA Cup ​ម្ដង​នៅ​យប់​ស្អែក​នេះ​ទៀត។ ​

​មុន​ប៉ះ​គ្នា​ម្ដង​ទៀត​នេះ ​លោក Ole ​បាន​តប​ទៅ​លោក Klopp ​វិញ​ថា​ប្រហែល​យល់​ខុស​ហើយ​ចំពោះ​ទម្រង់​លេង​របស់​ក្រុម Man Utd ​។ ​បិសាច​ក្រហម​ជា​ក្រុម​លេង​ប្រយុទ្ធ​តាំង​ពី​ដើម​មក ​ហើយ​អាច​នឹង​ប្រយុទ្ធ​ខ្លាំង​ច្រើន​ហួស​ថែម​ទៀត​ផង។ ​នៅ​ពេល​មាន​បាល់ ​សមាជិក​ម្នាក់​ៗ​តែងតែ​ព្យាយាម​អូស​ទៅ​មុខ​ជា​និច្ច ​ដើម្បី​ស្វែង​រក​ឱកាស​បញ្ចប់​ទី។ ​នេះ​ស​បញ្ជាក់​ថា Man Utd ​ជា​ក្រុម​មិន​ចេះ​លេង​ទប់​នោះ​ទេ៕ ​

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់