• 2021-01-22 06:58:50
  • បាល់ទាត់

​វិសាខា ​​ទំនង​មិន​ប្រើ​ខ្សែ​ប្រយុទ្ធ​ពីរ​រូប​នេះ​ទៀត​ ប៉ះ Tiger ផ្ដាច់ព្រ័ត្រ​​ពាន​សប្បុរសធម៌

  • 2021-01-22 06:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កម្មវិធី​ប្រកួត​ពាន​​រង្វាន់​សប្បុរសធម៌ «Siem Reap Charity Cup 2021 ​» ក្រុម​បាល់ ទាត់​ Angkor Tiger នឹង​ត្រូវ​ប៉ះ​ក្រុម​បាល់ទាត់ ​វិសាខា​ វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ទី​២៤ ខែ​​មករា ​ឆ្នាំ​២០២១ នៅ​កីឡដ្ឋាន​ SRU វេលា​ម៉ោង ៣:៣០ នាទី​ ។ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ តើ​វិសាខា​ នឹង​ដាក់ កែវ សុខផេង និង Marcus Haber ​ដែរ​ ឬទេ ?

​​​​​កាល​ពី​ប្រកួត​មុន​វិសាខា​បាន​យក​ឈ្នះ​ទៅ​លើ​ ស្វាយរៀង ដោយ​លទ្ធផល ២-១ ដោយ​មិន​មា​ន​វត្តមាន​ខ្សែ​ប្រយុទ្ធ​ពីរ​រូប​ខាង​លើ ទំនង​ជា​គិត​ថា គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្ត​ភាព។ ប៉ុន្តែ​យ៉ាង​ណា​ការ​ប្រកួត​បន្ទាប់​មិន​ទាន់​ដឹង​ថា​ ក្រុម​ខ្លាំង​មួយ​នេះ​ នឹង​បន្ត​មិន​ប្រើ​កីឡាករ​សំខាន់​ទាំង​ពីរ​ទៀត​​ឬ​ក៏​អត់​នោះ​ទេ។

​យ៉ាង​ណា​ Tiger ​ក៏​មិ​ន​មែន​ជា​​ក្រុម​អន់​ដែរ ពោល​គឺ​ពួក​គេ​បាន​នាំ​យក​កីឡាករ​ល្អ​ៗ​មក​ពង្រឹង​ក្រុម​​ជា​​ច្រើន។ ពិសេស​គឺ​កីឡាករ​បរទេស​ បី​រូប​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ចាប់អារម្មណ៍​របស់​អ្នក​​ស្នេហា​វិស័យ​បាល់ទាត់​នៅ​កម្ពុជាគឺ Kosuke Yamazaki Uchida , Ata Inia និង Maksim Taleyko ។ ​

​រំលឹក​ថា ការ​ប្រកួត​ពាន​រង្វាន់​នេះ​ក្នុង​គោល​បំណង ប្រាក់​ដែល​លក់​សំបុត្រ​បាន នឹង​ចែក​មួយ​ផ្នែក​ទៅ​ជួយ​មន្ទីរ​ពេទ្យ​​កុមារ​អង្គរ ​មួយ​ផ្នែក​ទៀត​សម្រាប់​ការ​ធ្វើ​ Football Clinic ។ ABA Bank: SIEM REAP UNITED FOOTBALL Club (002594363) ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 068 842 225 / 098 868 525 ៕​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី