• 2021-01-22 02:59:08
  • បាល់ទាត់

Liverpool លេង​ជាង​៤០០​នាទី ឱកាស​ទាត់​​៦១​ជើង ​តែ​គ្មាន​រក​បាន​មួយ​គ្រាប់​សោះ

  • 2021-01-22 02:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​បរាជ័យ​​ជា​លើក​ដំបូង​ក្នុង​ដី​ខ្លួន​ឯង​រយៈពេល​​ជិត​៤​ឆ្នាំ​​នៅ​ក្នុង​លីគ បន្ទាប់​ពី Burley យក​ឈ្នះ ១-០។

Liverpool មួយ​រយៈ​ចុងក្រោយ​ហាក់​មិន​កាក់​កប​សោះ​នៅ​ក្នុង​លីគ ៤​ប្រកួត​ចុងក្រោយ​មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​នៅ​ឡើយ​ទេ និង​មិន​ទាត់​ចូល​សូម្បី​មួយ​គ្រាប់។ សម្រាប់​ការ​បរាជ័យ​យប់មិញ​នេះ​ក្រុម​លោក Jurgen Klopp បន្ត​ឈរ​លេខ​៤​ក្នុង​តារាង​ពិន្ទុ គម្លាត​ពី​​គូ​ប្រជែង Manchester United ដែល​កំពុង​ឈរ​លេខ​មួយ​៦​ពិន្ទុ។

នេះ​​ជា​លើក​ដំបូង​​​​ក្នុង​រយៈពេល​២១​ឆ្នាំ​ ដែល​ Liverpool លេង​៤​ប្រកួត​ក្នុង​លីគ​​រក​​មិន​បាន​មួយ​គ្រាប់​សោះ។ គិត​តាម​ស្ថិតិ​​សម្រាប់​៤​ប្រកួត​នេះ​ហង្សក្រហម​លេង​បាន​ជាង​៤០០​នាទី ឱកាស​ទាត់​៦១​ជើង និង​ទាត់​ចំ​ទី​១៤​ជើង៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់