• 2021-01-20 03:46:22
  • បាល់ទាត់

ចាយ​​២៣០​លាន​ផោន ​តែ Lampard ​ថា Chelsea ​មិន​ទាន់​ប្រជែង​ពាន​បាន​ទេ​

  • 2021-01-20 03:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Leicester City ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ លោក Frank Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​ចេញ​មុខ​មក​និយាយ​ថា​ក្រុម​របស់​លោក​នៅ​ស្ទើរ​នៅ​ឡើយ​ទេ ​មិន​ទាន់​អាច​ប្រជែង​ពាន​រង្វាន់​បាន​ឡើយ។ ​រឿង​ក្ដៅ​កៅអី​លោក​ក៏​បាន​ដឹង​ដែរ ប៉ុន្ដែ​សូម​ឯក​មើល​សមាសភាព​កីឡាករ​របស់​ក្រុម​សិន​មុន​រិះគន់។ ​Chelsea ​ទើប​តែ​រួច​ផុត​ពិន័យ និង​ទិញ​កីឡាករ​ថ្មី​ចូល ​ខណៈ​ដែល​កីឡាករ​ក្នុង​ក្រុម​មុន​វិញ​សុទ្ធ​តែ​យុវជន។ ដូច្នេះ​ហើយ​ពួកគេ​ទាំង​ថ្មី ​និង​ចាស់ ​នៅ​មិន​ទាន់​លេង​យល់​ចិត្ត​គ្នា​ឡើយ។

​សូម​បញ្ជាក់​ថា​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ ​ក្រុម Chelsea ជា​អ្នក​ចាយ​ប្រាក់​ច្រើន​ជាង​គេ។ ​ពួកគេ​បាន​ចំណាយ​ដល់​ទៅ​២៣០​លាន​ផោន​ដើម្បី​ទិញ​កីឡាករ​ថ្មី ទាំង​ខ្សែ​ប្រយុទ្ធ ​បម្រើ​និង​ការពារ។ តែ​ជាក់​ស្ដែង ​លទ្ធផល​វិញ​នៅ​ដើម​រដូវ​កាល​ធ្វើ​បាន​ល្អ តែ​ក្រោយ​មក​ទៀត​នេះ ​ហាក់​ដូចជា​មិន​ល្អ​តាម​ការ​ចង់​បាន​នោះ​ទេ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី