• 2021-01-19 11:30:35
  • បាល់ទាត់

ផ្លូវការ​៖ ក្លឹប Beckham តែងតាំង​អតីត​កីឡាករ Man Utd ជំនាន់​ ៩២ ធ្វើ​ជា​គ្រូ​បង្គោល

  • 2021-01-19 11:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Inter Miami នៃ​លីគ​កំពូល​សហរដ្ឋអាមេរិក បាន​ប្រកាស​តែងតាំង​លោក Phil Neville ជា​គ្រូ​បង្គោល​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ។

លោក​បាន​ក្លាយ​ជា​គ្រូ​បង្គោល​ទី២ ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លឹប​ដ៏​ថ្មី​ស្រឡាង​មួយ​នេះ ខណៈ​គ្រូ​ដំបូង​បង្អស់​គឺ បុរស​ជនជាតិ​អ៊ុយរុយហ្គាយ​ លោក Diego Alonso បាន​ព្រមព្រៀង​បញ្ចប់​កុងត្រា​ជាមួយ​ក្លឹប។

មុន​នឹង​កាន់​តំណែង​នៅ​សហរដ្ឋអាមេរិក​ លោក Neville បាន​ធ្វើ​ជា​គ្រូ​នៃ​ក្រុមជម្រើសជាតិ​នារី​អង់គ្លេស​ពី​ឆ្នាំ២០១៨ រហូត​ដល់​ឆ្នាំ២០២១។

លោក Neville និង​ម្ចាស់​ក្លឹប Miami លោក David Beckham ធ្លាប់​ជា​ដៃ​គូ​ស្និទ្ធ​ជាមួយ​គ្នា​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក៏​ដូច​ជា​ក្លឹប Manchester United ដោយ​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​ជួយ​ឲ្យ​បិសាច​ក្រហម​ឈ្នះ​ Treble កាល​ពី​ឆ្នាំ១៩៩៩៕

ប្រភព៖ Inter Miami

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់