• 2021-01-19 03:32:02
  • បាល់ទាត់

ស្ងាត់ៗ Torres ក្លាយ​ជា​អ្នក​ចាត់​ការ​​ក្នុង​ក្លឹប​ធំ​មួយ​​បាត់​

  • 2021-01-19 03:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ Fernando Torres ត្រូវ​បាន​តែងតាំង​ធ្វើ​​ជា​​អ្នក​ចាត់​ការ​​របស់​​ Atletico Madrid ឈុត B ក្រោយ​ចូលនិវត្តន៍​កាល​ពី​ឆ្នាំ​២០១៩។

បុរស​វ័យ​៣៦​ឆ្នាំ​ដែល​ធ្លាប់​លេង​ឲ្យ Liverpool និង AC Milan បាន​ចាប់​ផ្ដើម​អាជីព​​ជា​អ្នក​ចាត់​ការ​ជាមួយ​ក្លឹប​ដែល​គេ​ធ្លាប់​ចំណាយ​ពេល​លេង​ច្រើន​បំផុត។ Torres បាន​ត្រឡប់​ទៅ​កាន់ Atletico កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ ដើម្បី​ទទួល​តំណែង​ជា​គ្រូ​ក្នុង​ឈុត​ B ប៉ុន្តែ​ពេល​​ពេល​នេះ​គេ​​បាន​​ទទួល​បាន​ការងារ​ធំ​ក្នុង​ឈុត​នេះ​តែ​ម្ដង។

Torres បាន​ចាប់​ផ្ដើម​ជា​​កីឡាករ​អាជីព​​ដំបូង​ជាមួយ Atletico ហើយ​ក្លាយ​ជា​ប្រធាន​ក្រុម​ក្នុង​វ័យ​​១៩​ឆ្នាំ មុន​ពេល​ផ្លាស់​ទៅ Liverpool ក្នុង​ឆ្នាំ​២០០៧។ គេ​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង​នៅ​​ទឹក​ដី Anfield រក​បាន​៦៥​គ្រាប់​ក្នុង​ Premier League និង​ជាប់​ជា​កីឡាករ​ឆ្នើម​ក្នុង​រដូវ​កាល​២០០៧-០៨ និង​២០០៨-០៩។

ក្រោយ​​មក​គេ​បាន​បន្ត​ផ្ទេរ​ទៅ Chelsea ក្នុង​តម្លៃ​ខ្លួន​៥០​លាន​ផោន​ក្នុង​ឆ្នាំ​២០១១ ប៉ុន្តែ​នៅ​ទី​នោះ​គេ​មិន​ជោគជ័យ​ឡើយ។ បន្ទាប់​មក​ទៀត គេ​បាន​ទៅ​លេង​នៅ AC Milan មុន​ពេល​ត្រឡប់​មក​កាន់ Atletico វិញ និង​បញ្ចប់​អាជីព​ជាមួយ​ក្រុម Sagan Tosu ក្នុង​លីគ​របស់​ជប៉ុន៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់