• 2021-01-19 02:27:22
  • បាល់ទាត់

ត្បិត​ចាក​ចេញ តែ​សារ​មួយ​ឃ្លា​របស់ Ozil ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Arsenal នឹករលឹក

  • 2021-01-19 02:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil បាន​ផ្ញើ​សារ​គាំទ្រ​មួយ​ទៅ​កាន់​ Arsenal ក្នុង​ជំនួប​ប្រកួត​ជាមួយ Newcastle កាល​ពី​យប់​មិញ ត្បិត​តែ​គេ​បាន​ចាកចេញ​ពី​ក្លឹប​ក្ដី។

Ozil វ័យ​៣២​ឆ្នាំ​ ត្រូវ​បាន​ Arsenal បញ្ចប់​កុងត្រា​ដែល​នៅ​សល់​៦​ខែ​កាល​ពី​ពេល​ថ្មី​ៗ ដើម្បី​ឲ្យ​គេ​មាន​ឱកាស​ទៅ​រក​ក្លឹប​ថ្មី។ កាល​ពី​ថ្ងៃ​​ទី ១៧ ខែ មករា ឆ្នាំ ២០២១ Ozil បាន​សម្រេច​ចិត្ត​ទៅ​ចូលរួម​​ជាមួយ​ក្លឹប​ក្នុង​លីគ​ប្រទេស​ទួរគី Fenerbahce ដែល​ជា​ក្លឹប​គេ​គាំទ្រ​តាំង​ពី​ក្មេង។

យ៉ាងណា យប់​មិញ​នេះ Ozil បាន​បញ្ចេញ​សារ​មួយ​លើ​បណ្ដាញ​សង្គម Twitter គាំទ្រ​កាំភ្លើង​ធំ​មួយ​ចម្ងាយ​ថា៖ “មិនថាខ្ញុំនៅទីនេះឬ​ក៏​អត់​ទេ ខ្ញុំនឹងគាំទ្រដល់ក្រុមកាំភ្លើងធំរបស់ខ្ញុំជានិច្ច។ សំណាង​ល្អ​ណា​យប់​នេះ”។

សារ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​នឹករលឹក​ដល់ Ozil ហើយ​អ្នក​ខ្លះ​នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​ទង្វើ​របស់​ក្លឹប។ អតីត​សមាជិក​ឈ្នះ​ជើងឯក World Cup ជាមួយ​អាល្លឺម៉ង់​បាន​ចំណាយ​ពេល​​​ជាង​៧​រដូវ​កាល​មួយ​ Arsenal ជួយ​ក្រុម​ឈ្នះ FA Cup ៣ដង និង​រង​ជើងឯក Europa League ម្ដង៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់