- 2021-01-15 04:09:56
- បាល់ទាត់
ឃើញចង់បាន! នាឡិកា២ខ្សែនិងចិញ្ចៀន២វង់របស់ Ronaldo តម្លៃសរុបជាង២លានដុល្លារ
- 2021-01-15 04:09:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញចង់បាន! នាឡិកា២ខ្សែនិងចិញ្ចៀន២វង់របស់ Ronaldo តម្លៃសរុបជាង២លានដុល្លារ
ចន្លោះមិនឃើញ
Cristiano Ronaldo តែងតែធ្វើឲ្យមានការចាប់អារម្មណ៍ជានិច្ច រាល់ពេលដែលទៅចូលរួមកម្មវិធីម្ដងៗ។ ថ្មីៗកន្លងទៅកីឡាកររបស់ Juventus រូបនេះទើបតែទៅចូលរួមក្នុងកម្មវិធីប្រគល់ពាន Dubai Soccer Awards ដែលរៀបចំនៅមជ្ឈឹមបូព៌ា ដោយបានបង្ហាញគ្រឿងអលង្ការពាក់លើខ្លួនតម្លៃរាប់ម៉ឺនដុល្លារ។
ក្នុងដំណើរមកកាន់កម្មវិធី គេឃើញ Ronaldo បានពាក់នាឡិកាដៃមួយខ្សែប្រភេទ Rolex GMT Master Ice ដែលមានតម្លៃ៥២ម៉ឺនដុល្លារ។ នាឡិកានោះបានផលិតឡើងចេញពីមាសស១៨ការាត់ ដាំជាមួយត្បូងពេជ្រតូចជុំវិញ៣០ការាត់។
ជាមួយគ្នានោះ គេក៏ឃើញកីឡាករសញ្ជាតិព័រទុយហ្គាល់ពាក់ចិញ្ចៀន១វង់នៅដៃកណ្ដាល ដែលមានតម្លៃជាង២៧ម៉ឺនដុល្លារ។ ចំពោះមួយវង់ទៀតនៅជាប់គ្នានោះតម្លៃជិត៧ម៉ឺនដុល្លារ។
ក្នុងឆ្នាំ២០១៨ ពេលដែល Ronaldo ត្រឡប់ទៅកាន់ Old Trafford ក្នុងជំនួប Juventus ប៉ះក្លឹបចាស់ Manchester United ក្នុងពាន UCL គេបានពាក់នាឡិកាមួយខ្សែទៀតតម្លៃ១,៦លានដុល្លារ។ វាគឺជាផលិតផលនាឡិកាដ៏ល្បីឈ្មោះថា Franck Muller ដែលមានដាំពេជ្រសចំនួន១៤២គ្រាប់៕