• 2021-01-13 13:01:36
  • បាល់ទាត់

ប្រភពច្បាស់ការ​៖ Barcelona បដិសេធ Ronaldo ដើម្បី​យក​កីឡាករ​មួយ​នេះ

  • 2021-01-13 13:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joan Laporta អតីត​ប្រធាន​ក្លឹប​ Barcelona កាល​ពី​ឆ្នាំ​២០០៣-២០១០ បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ធ្លាប់​បដិសេធ​មិន​ទិញ​យក​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo មុន​ពេល​គេ​ផ្លាស់​ទៅ​លេង​នៅ​ Manchester United កាល​ពី​ឆ្នាំ​២០០៣។

លោក​ Laporta បាន​និយាយ​ថា​៖" កាល​ហ្នឹង​ដោយ​សារ​តែ​យើង​ចង់​បាន​តែ​ Ronaldinho និង​ Rafa Marquez ទោះមាន​គេ​ស្នើ​ឲ្យ​ជម្រើស​មួយ​ទៀត​គឺ​​ Ronaldo នេះ​ឯង​ តែ​យើង​បដិសេធ​ "។

លោក​បាន​បន្ត​ថា​៖" ទោះ​មាន​ភ្នាក់ងារ​កីឡាករ​មួយ​នេះ​ មក​ប្រាប់​យើង​ថា​គេ​លក់​ឲ្យ​ទៅ​ Man Utd ក្នុង​តម្លៃ​ ២៣​លាន​ដុល្លារ​ តែ​លក់​ឲ្យ​យើង​ក្នុង​តម្លៃ​ ២០​លាន​ទេ​។ យើង​នៅ​តែ​មិន​ព្រម​ ដោយ​សារ​ពេល​នោះ​យើង​បាន​ទិញ​យក​ Ronaldinho ទៅ​ហើយ​ "៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់