• 2021-01-12 12:17:24
  • បាល់ទាត់

Ozil ប្រាប់​ត្រង់​ៗ​ថា ចង់​ទៅ​លេង​នៅ​ក្លឹប​នេះ ក្រោយ​ចេញ​ពី​ Arsenal

  • 2021-01-12 12:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អាល្លឺម៉ង់​កូន​កាត់​ទួរគី Mesut Ozil បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រោយ​ចេញ​ពី Arsenal ខ្លួន​ចង់​ទៅ​លេង​នៅ​ក្លឹប​ទួរគី Fenerbahce ឬ ក្លឹប​នៅ​លីគ​កំពូល​សហរដ្ឋអាមេរិក MLS។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​ប្រាកដ​ជា​លេង​បន្ត​ទៀត​ពេល​ចេញ​ពី Arsenal។ ប្រទេស​ ២ ដែល​ខ្ញុំ​ចង់​លេង​មុន​ពេល​ចូល​និវត្តន៍​នោះ​គឺ ទួរគី និង​ សហរដ្ឋអាមេរិក " ។

Ozil បាន​បន្ត​ថា៖ " ប្រសិន​បើ​ខ្ញុំ​បាន​ទៅ​លេង​នៅ​ទួរគី ខ្ញុំ​នឹង​ទៅ​លេង​នៅ Fenerbahce។ តាំង​ពី​ខ្ញុំ​ធំ​ដឹង​ក្ដី​នៅ​អាល្លឺម៉ង់​មក ខ្ញុំ​ចូល​ចិត្ត​ក្លឹប​មួយ​នេះ។ Fenerbahce ប្រៀប​ដូច​ជា Real Madrid នៅ​ទួរគី​អញ្ចឹង " ។

សូម​ជម្រាប​ផង​ដែរ​ថា កីឡាករ​វ័យ ៣២ឆ្នាំ​រូប​នេះ​ត្រូវ​បាន​លោក Mikel Arteta ដែល​ជា​គ្រូ​នៅ Arsenal ដក​ឈ្មោះ​ចេញ​ពី​ក្រុម​កីឡាករ​សម្រាប់​ប្រកួត​ក្នុង​គ្រប់​កម្មវិធី​របស់​ក្លឹប​តាំង​ពី​ចុង​ឆ្នាំ២០២០ ហេតុនេះ​ហើយ​មាន​ផ្លូវ​តែ​មួយ​គត់​សម្រាប់​កីឡាករ​រូប​នេះ គឺ​ផ្លូវ​ចាកចេញ​ពី​ក្លឹប​រាជធានី​ឡុងដុង​មួយ​នេះ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី