- 2020-12-31 11:28:48
- បាល់ទាត់
Ronaldo នៅតែចង់លេងតទៀត ទោះវ័យកាន់តែជ្រេ
- 2020-12-31 11:28:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo នៅតែចង់លេងតទៀត ទោះវ័យកាន់តែជ្រេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Juventus កីឡាករ Cristiano Ronaldo បាននិយាយកាលពីពេលថ្មីៗនេះថា ទោះអាយុកាន់តែច្រើនក្ដី តែគេនៅចង់បន្តលេងជាច្រើនឆ្នាំបន្តទៅមុខទៀត។
Ronaldo បាននិយាយថា៖" រឿងអាយុខ្ញុំកាន់តែច្រើនមិនសំខាន់ទេ។ អ្វីដែលសំខាន់នោះគឺ ចិត្តខ្ញុំ ដែលនៅតែចង់បន្តទៀត "។
កីឡាករខាងលើនេះបានបន្តថា៖" ម៉េចក៏ដោយ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចបន្តលេងជាច្រើនឆ្នាំ បន្តទៅមុខទៀត "។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ខាងមុខនេះ Ronaldo នឹងឈានចូលវ័យ ៣៦ឆ្នាំហើយ ដោយកីឡាកររូបនេះបានចូលមកអាជីពនេះតាំងពីឆ្នាំ២០០២មក ដែលចូលរួមប្រកួតសរុប ៨៨៦ប្រកួត និងរកគ្រាប់បាល់បាន ៦៥៤៕