• 2020-12-29 12:47:09
  • បាល់ទាត់

ផ្លូវការ​! Atletico ព្រមផ្ដាច់​កុងត្រា​ជា​មួយ​ Diego តាម​សំណូមពរ

  • 2020-12-29 12:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Atletico Madrid បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​ក្នុង​ការ​ ព្រម​ផ្ដាច់​កុងត្រា​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ​ Diego Costa នៅ​ក្នុង​ថ្ងៃ​នេះ​។

សេចក្ដី​សម្រេច​ខាង​លើ​នេះ​ ធ្វើ​ឡើង​តាម​ការ​សំណូម​ពរ​របស់​ កីឡាករ​ខាង​លើ​ ដែល​បាន​ប្រកាស​ចង់​ចាក​ចេញ​ពី​ក្លឹប​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។

យ៉ាង​ណា​មិញ​ ខាង​ Atletico ក៏​បាន​អរគុណ​ Diego ដែល​បាន​ខិត​ខំ​ជួយ​ក្លឹប​កន្លង​មក​ និង​ជូនពរកីឡាករ​រូប​នេះ​ឲ្យ​កាន់​តែ​ជោគជ័យ​ នៅ​ក្នុង​អាជីព​របស់​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Diego បាន​មក​លេង​ឲ្យ​ក្លឹប​ខាង​លើ​តាំង​ពី​ឆ្នាំ​២០១៧មក ដោយ​ចូល​រួម​បាន​ ៨១​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១៩​គ្រាប់​៕

ប្រភព៖ en.atleticodemadrid អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី