• 2020-12-29 03:37:28
  • បាល់ទាត់

ញាក់​សាច់! ​នាឡិកា​កូន​ប្រុស Ronaldo ​តម្លៃ ​អាច​ទិញ​វីឡា​នៅ​ស្រុក​ខ្មែរ​១​បាន​

  • 2020-12-29 03:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​ចូល​រួម​កម្មវិធី Globe Soccer Awards ​ឆ្នាំ​២០២០ ​ហើយ​រូបគេ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​នៅ​សតវត្ស​ទី​២១​នេះ​ផង​ដែរ។

​ក្នុង​ឱកាស​ចូល​រួម​នោះ Ronaldo ​ក៏​បាន​នាំ​យក​គ្រួសារ​របស់​គេ​មក​ជាមួយ​ផង​ដែរ ​ដោយ​មាន​មិត្ត​ស្រី​សំណព្វ​ចិត្ត ​និង​កូន​ប្រុស​ច្បង Jr ​វ័យ​១០​ឆ្នាំ​ផង​ដែរ។ ​ក្នុង​កម្មវិធី​ទទួល​ពាន​នេះ Jr ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ពាក់​នាឡិកា​ Rolex ​មួយ​ដែល​មើល​ទៅ​ពិត​ជា​ស្រស់ស្អាត​ខ្លាំង​ណាស់។

​ប្រភព Insane Luxury ​បាន​អះអាង​ថា Jr ​ពាក់​នាឡិកា​ម៉ាក Rolex GMT-Master II 116769TBR ​ដាំ​ពេជ្រ​ផង​ដែរ។ ​ដោយ​តម្លៃ​របស់​វា​គឺ ​ប្រមាណ​ជា​៥៦​ម៉ឺន​ដុល្លារ​ឯ​ណោះ។ ដោយ​នេះ​ប្រភេទ​នាឡិកា​របស់​អភិជន​ជាន់​ខ្ពស់ ព្រោះ​តម្លៃ​វា​ពិត​ជា​ថ្លៃ​មែនទែន៕

អត្ថបទ៖ វិធាវី

មតិយោបល់