• 2020-12-28 11:27:47
  • បាល់ទាត់

នៅ​សុខៗDiego Costa សុំ​បែក​គ្នា​ជាមួយ Atletico Madrid

  • 2020-12-28 11:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​កីឡាករ Diego Costa បាន​ធ្វើ​ការ​ស្នើសុំ​ទៅ​កាន់​ខាង​ក្លឹប Atletico Madrid ផ្ដាច់​កុងត្រា​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ Marca។

Marca បាន​ចុះ​ផ្សាយ​ថា Costa មាន​បញ្ហា​ផ្ទាល់​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​សុំ​បែក​ជាមួយ​ក្លឹប Atletico។

តាម​ពិត​ទៅ​កុងត្រា​របស់​កីឡាករ​រូប​នេះ​នឹង​ផុត​កំណត់​នៅ​ឆ្នាំ២០២១ ហើយ​នៅ​ពេល​នេះ​ការ​សម្រេច​ចិត្ត​គ្រប់យ៉ាង​គឺ​ស្ថិត​នៅ​លើ​ខាង​ក្លឹប។ Marca យល់​ថា ភាគី​ទាំង​សងខាង​នឹង​អង្គុយ​ចរចារ​គ្នា​ ដើម្បី​រក​ផ្លូវ​ឲ្យ Costa ចេញ​នៅ​ទីផ្សារ​កីឡាករ​រដូវ​រងារ​នេះ។

Costa មាន​ទម្រង់​លេង​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ ក្រោយ​ពី​ត្រលប់​មក​លេង​នៅ​អេស្ប៉ាញ​វិញ​កាល​ពី​ឆ្នាំ២០១៨ ដោយ​កីឡាករ​រូប​នេះ​រក​បាន ១២គ្រាប់​ប៉ុណ្ណោះ​ក្នុង ៦១ប្រកួត៕

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី