• 2020-12-24 04:27:00
  • បាល់ទាត់

ឃើញ​ក្រុម​ធ្លាក់​ស្ទើរ​ដល់​បាត Ozil ចេញ​មុខ​និយាយ​រឿង​ក្នុង​ចិត្ត

  • 2020-12-24 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil មិន​​បាន​ដាក់​ការ​ស្ដី​បន្ទោស​លើ Arsenal ដែល​មិន​ឲ្យ​ខ្លួន​បាន​លេង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គេ​​ពិត​ជា​ចង់​ជួយ​ក្រុម​ឲ្យ​គេច​ចេញ​ពី​ស្ថានភាព​​កំពុង​ធ្លាក់​ដុនដាប​នា​ពេល​បច្ចុប្បន្ន។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​​មិន​ត្រូវ​បាន​ Arsenal បញ្ចូល​ក្នុង​បញ្ជី​កីឡាករ​សម្រាប់​លេង​នៅ Premier League និង Europa League ឡើយ​។ គេ​បាន​ត្រឹម​តែ​មើលក្រុម​លេង​នៅ​ឯ​ផ្ទះ ដូច​ជា​គេ​អ្នក​គាំទ្រ​ធម្មតា​ប៉ុណ្ណោះ។

ក្រុម​លោក Miket Arteta ទើប​តែ​ធ្លាក់​ចេញ​ពី​ពាន League Cup កាល​ពី​ដើម​សប្ដាហ៍​នេះ និង​គម្លាត​តែ​៤​ពិន្ទុ​គត់​ពី​ក្រុម​នៅ​តំបន់​កាត់​ចោល។ សាកសួរ​ទៅ​កាន់ Ozil តើ​សប្បាយ​ចិត្ត​ទេ ពេល​ដែល Arsenal បញ្ឈរ​ជើង​ចោល​បែប​នេះ?

កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​តបថា៖"វា​គឺ​ជា​ពេល​ដ៏​លំបាក​សម្រាប់​គ្រប់​គ្នា​​ក្នុង​ក្លឹប​ពេល​នេះ មិនមែន​តែ​ខ្ញុំ​ម្នាក់​ទេ។ ស្ថានភាព​ពេល​នេះ​គឺ​ស្មុគស្មាញ​សម្រាប់​គ្រប់​គ្នា។ ប្រាកដ​ណាស់ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​ជួយ​ក្រុម​បាន ជាពិសេស​ពេល​នេះ។ ប៉ុន្តែ​ព្រោះ​តែ​ខ្ញុំ​មិន​មាន​ឱកាស​ ខ្ញុំ​អាច​ត្រឹម​សង្ឃឹម​​ថា ពួក​យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ឆាប់​ៗ​ម្ដង​ទៀត"៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី