• 2020-12-23 12:10:55
  • បាល់ទាត់

ក្នុង​រដូវ​កាល​ ២០២០/២១​នេះ​ មាន​ ៤នាក់ រក​គ្រាប់​បាល់​ច្រើន​ជាង​ចំនួន​ប្រកួត​នៅ​លីគ​កំពូលៗ​អឺរ៉ុប

  • 2020-12-23 12:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ ខ្សែ​បម្រើ Manchester United កីឡាករ Bruno Fernandes ប្ដេជ្ញា​ថា​ចង់​រក​គ្រាប់​បាល់​ ច្រើន​ជាង​ចំនួន​ប្រកួត​នៅ​ក្នុង​ឆ្នាំ២០២១។ ក្នុង​ថ្ងៃ​នេះ​ដែរ Sabay ចង់​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​មក​ដឹង​ពី​ កីឡាករ​ល្បីៗ​ ៤រូប ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​ចំនួន​ប្រកួត សម្រាប់​រដូវ​កាល​២០២០/២១ គិត​ត្រឹម​ចុង​ឆ្នាំ២០២០​នេះ។

កីឡាករ​ទាំង ៤រូប​នោះ​មាន​ដូច​ជា៖

Robert Lewandowski៖ ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់ Bayern Munich រក​គ្រាប់​បាល់​បាន ២០គ្រាប់ ក្នុង​ ១៧ប្រកួត​គ្រប់​កម្មវិធី​ទាំង​អស់។

Erling Braut Haaland៖ ខ្សែ​ប្រយុទ្ធ​កើត​ឆ្នាំ២០០០ របស់ Dortmund ក៏​មិន​ណយ​ដែរ ដោយ​រក​បាន ១៧គ្រាប់ ក្នុង ១៤ប្រកួត។

Critiano Ronaldo៖ ខ្សែ​ប្រយុទ្ធ​ដ៏​ល្បី​ចាស់​វស្សា​រូប​នេះ រក​បាន ១៦គ្រាប់ ក្នុង ១៤ប្រកួត​របស់​ក្លឹប Juventus។

Zlatan Ibrahimovic៖ ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ រក​បាន ១១គ្រាប់ ក្នុង ១០ប្រកួត​នៅ​ AC Milan៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់