• 2020-12-17 02:22:22
  • បាល់ទាត់

តារា​ជើង​ស៊ុត Ronaldo ភ្លាត់​ប៉េណាល់ទី​អត់​ចូល​​កាល​ពី​យប់​មិញ

  • 2020-12-17 02:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ខក​ឱកាស​​ទាត់​ប៉េណាល់ទី​អត់​ចូល ធ្វើ​ឲ្យ Juventus ស្មើ​​ជា​លើក​​ទី​៦​ក្នុង​ការ​ប្រកួត​១២​លើក​នៅ Serie A រដូវ​កាល​នេះ។

Juventus បាន​បើក​កីឡដ្ឋាន Allianz Stadium ទទួល​ស្វាគមន៍​ក្រុម​ Atalanta សម្រាប់​សប្ដាហ៍​ទី​១២​ក្នុង​លីគ។ ក្រុម​ម្ចាស់​ផ្ទះ​រក​គ្រាប់​បាន​មុន​ដោយ​កីឡាករ Federico Chiesa មុន​ពេល​ក្រុម​ភ្ញៀវ​តាម​ស្មើ​វិញ ​ទម្លុះ​សំណាញ់​ទី​ដោយ​កីឡាករ Remo Freuler។

Juventus ទទួល​បាន​បាល់​ប៉េណាល់ទី​នៅ​វគ្គ​ទី​ពីរ ដែល​សម្រេច​ទាត់​ដោយ Ronaldo។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ដែល​មួយ​រយៈ​នេះ​​កាក់កប​នឹង​បាល់​ប៉េណាល់ទី បែរ​ជា​ទាត់​មិន​ចូល​ទៅ​វិញ។ ការ​ខក​ឱកាស​នេះ​ធ្វើ​ឲ្យ Juventus បាន​ត្រឹម​ស្មើ​ ១-១ ប៉ុណ្ណោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់