• 2020-12-15 11:41:12
  • បាល់ទាត់

Cech លេង​ឲ្យ Chelsea ជា​លើក​ដំបូង​ ក្រោយ​ខាន​បង្ហាញ​ខ្លួន​ជាង ៥ឆ្នាំ

  • 2020-12-15 11:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​ក្លឹប Chelsea លោក Petr Cech បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​សមរភូមិ​បៃតង​ជា​លើក​ដំបូង​ឲ្យ​តោ​ខៀវ ក្រោយ​ខកខាន​អស់​ជាង ៥ឆ្នាំ។

បុរស​ជនជាតិ​ឆេក វ័យ៣៨ឆ្នាំ បាន​លេង​ក្នុង​ប្រកួត​យុវជន​អាយុ​ក្រោយ ២៣ឆ្នាំ ក្នុង​ប្រកួត​ទល់​នឹង​ក្លឹប Tottenham Hotspur។ ការ​ប្រកួត​នេះ​បាន​បញ្ចប់​ដោយ​ Chelsea បាន​ឈ្នះ​ក្នុង​លទ្ធផល ៣ ទល់​ ២។

លោក Cech បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​បណ្ដាញ Instagram របស់​ខ្លួន​ថា លោក​នៅ​ប្លែក​ក្នុង​ខ្លួន​នៅ​ឡើយ​ក្នុង ២០នាទី​ដំបូង ខណៈ​ “ប្រព័ន្ធ​ប្រកួត​” របស់​លោក​នៅ​តែ​មិន​ស៊ាំ​ ប៉ុន្តែ​លុះ​លេង​កាន់​តែ​យូរ​ទៅ​ លោក​មាន​ភាព​សប្បាយ​ចិត្ត​វិញ​ដែល​បាន​ត្រលប់​មក​វិញ។

Cech បាន​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៩។ ក្រោយ​សម្រាក​អស់​ជាង ១ឆ្នាំ លោក​ក៏​ត្រូវ​បាន​ Chelsea តែងតាំង​ជា​ទីប្រឹក្សា​ក្លឹប​ទទួល​បន្ទុក​ខាង​បច្ចេកទេស៕

ប្រភព៖ standard ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី