/Football-(16)/5fd2dc7350d1b_1607654460_medium.jpg)
- 2020-12-11 02:44:51
- បាល់ទាត់
Rashford ថាទោះ Man Utd ធ្លាក់យ៉ាងណា ក៏មិនចង់ចាកចេញពីទីនេះដែរ
- 2020-12-11 02:44:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rashford ថាទោះ Man Utd ធ្លាក់យ៉ាងណា ក៏មិនចង់ចាកចេញពីទីនេះដែរ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Marcus Rashford គ្រោងចំណាយអាជីពបាល់ទាត់របស់ខ្លួនទាំងអស់នៅក្រុម Manchester United បើទោះជាក្លឹបនេះធ្លាក់ឬមិនធ្លាក់ក៏ដោយ។
កីឡាករវ័យ២៣ឆ្នាំខាងលើនេះ បានក្លាយជាកីឡាករឆ្នើមមួយរូបទៅហើយនៅក្រុម Man Utd ក្រោយពីត្រូវបានយកចេញពីថ្នាលយុវជនប៉ុន្មានឆ្នាំមកនេះ។ Rashford បានដើរតួយ៉ាងសំខាន់ក្នុងក្រុម ដើម្បីរកគ្រាប់បាល់ ហើយរូបគេក៏បានចេញមុខមកអះអាងថានឹងមិនចាកចេញពីក្លឹបនេះទៅលេងឱ្យក្រុមដទៃឬគូប្រជែងនៅ Premier League ដែរ។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបាននិយាយថា៖ “ខ្ញុំមិនដែលមើលរំលង Manchester United ឡើយ តាំងពីក្មេងមក។ ខ្ញុំតែងតែព្យាយាមឱ្យបានល្អបំផុតដើម្បីជួយក្រុម និងសង្ឃឹមថាខ្ញុំនឹងបាននៅទីនេះរហូតទៅ បើទោះជាក្លឹបនៅកម្រិតណាក៏ដោយ”៕