• 2020-12-10 12:51:02
  • បាល់ទាត់

Zidane ដឹង​ថា​ លោក​នឹង​មិន​អាច​ដឹក​នាំ​ដូច​ Sir Alex សម្រាប់​ Real ទេ

  • 2020-12-10 12:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប​ Real Madrid លោក​ Zinedine Zidane បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ដឹង​ថា​ លោក​នឹង​មិន​អាច​ដឹក​អាច​ដឹកនាំ​ដូច​ Sir Alex សម្រាប់​ក្លឹប​របស់​លោក​ទេ​។

លោក​ Zidane បាន​និយាយ​ថា​៖" ខ្ញុំ​នឹង​មិន​អាច​ដឹកនាំ​ដូច​ Sir Alex សម្រាប់​ Real Madrid។ ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​នៅ​នេះ​បាន​យូរ​ទៀត​ប៉ុណ្ណា​ទៀត​ទេ​ ខ្ញុំ​មិន​ចង់​គិត​រឿង​ហ្នឹង​ទេ​ "។

លោក​បាន​បន្ត​ថា​៖" ខ្ញុំ​សប្បាយ​នឹង​នៅ​ទី​នេះ​ខ្លាំង​ អញ្ចឹង​ហើយ​ខ្ញុំ​ចង់​បន្ត​ឲ្យ​យូរ​បន្តិច​ទៀត​។ ខ្ញុំ​សំណាង​នឹង​បាន​នៅ​ទី​នេះ​ណាស់​ ទោះ​ពេល​ខ្លះ​វា​មាន​សម្ពាធ​ក៏​ដោយ​ រី​ឯ​កីឡាករ​ទាំង​អស់​របស់​ពួក​យើង​ក៏​អញ្ចឹង​ដែរ​ "។

គួរ​រំលឹក​ផង​ដែរ​ថា​ Zidane បាន​ដឹក​នាំ​ក្រុម​ឈុត​ធំ​ Real តាំង​ពី​ឆ្នាំ​២០១៦មក ដោយ​នឹង​បញ្ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​២០២២​ ខាង​មុខ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់