• 2020-11-25 07:57:16
  • បាល់ទាត់

ទម្លាយ​អាថ៌កំបាំង​នៃ​ការ​បិទ​ភ្លើង​​បង្ហាញ​ខ្លួន​របស់ Undertaker នៅ WWE

  • 2020-11-25 07:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្រេច​ចិត្ត​ចូលនិវត្តន៍​របស់​​ Undertaker បាន​ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​កីឡាកាស​ជា​ច្រើន​​សោកស្ដាយ​ ព្រោះ​តែ​លែង​បាន​ឃើញ​កីឡាករ​ក្នុង​ដួង​ចិត្ត​របស់​ពួក​គេ​សម្ដែង​ត​ទៀត។

Undertaker ​ដែល​មាន​រហស្សនាម​ជា​ស្ដេច​ខ្មោច​លើ​សង្វៀន WWE តែងតែ​ធ្វើ​ឲ្យ​គ្រប់គ្នា​រន្ធត់​ពេល​ដែល​ដើរ​មក​កាន់​សង្វៀន​​យឺត​ជាមួយ​ភ្លេង​ហែ​ខ្មោច បំព័ទ្ធ​ដោយ​ផ្សែង​​ជុំ​វិញ។ កាយវិការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ដៃគូ​ប្រកួត​របស់​គេ​ភ័យ​មិន​ស្ទើរ​ដែរ។

ប៉ុន្តែ​​ត្រង់​ចំណុច​មួយ​ដែរ​អ្នក​ទស្សនា​មួយ​ចំនួន​​នៅ​តែ​មាន​មន្ទិល​នោះ​គឺ​ Undertaker អាច​ជប់​ខ្លួន​ឡើង​សង្វៀន​ដោយ​របៀប​ណា​ពេល​ដែល​ភ្លើង​បិទ។ យ៉ាណាមិញ អាថ៌កំបាំង​​នេះ​​ត្រូវ​បាន​ទម្លាយ​ដោយ​សារ​វីដេអូ​មួយ។

វីដេអូ​មួយ​នោះ​ទំនង​ថត​ដោយ​អ្នក​ទស្សនា​ផ្ទាល់​នៅ​សង្វៀន ដែល​តាម​ពិត Undertake មិនមែន​ចេះ​វេទមន្ត​អ្វី​ទេ​ គឺ​គេ​បាន​ចេញ​ពី​ក្រោម​សង្វៀន​ថែម​ទាំង​មាន​អ្នក​ហុច​មួក​ឲ្យ​ទៀត។ គ្រប់គ្នា​ដែល​​ទៅ​ទស្សនា​ផ្ទាល់​អាច​នឹង​ឃើញ​សកម្មភាព​នោះ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មើល​តាម​ទូរទស្សន៍​​បាន​ត្រឹម​តែ​ឆ្ងល់​ប៉ុណ្ណោះ៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់