• 2020-11-25 03:25:52
  • បាល់ទាត់

Bruno ប្រាប់​ហេតុផល​មិន​ទាត់​ប៉េ​យក Hat-Trick សុខ​ចិត្ត​ផ្ដល់​ភារកិច្ច​ឲ្យ Rashford

  • 2020-11-25 03:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Manchester United កីឡាករ​ Bruno Fernandes បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​បាន​បោះបង់​ឱកាស​រក​គ្រាប់ Hat-Trick នៅ​ Champions League ដើម្បី​ជួយ Marcus Rashford ឲ្យ​មាន​ទំនុក​ចិត្ត។

Bruno រក​បាន​២​គ្រាប់​ម្នាក់​ឯង ក្នុង​ជំនួប​បិសាច​ក្រហម​យក​ឈ្នះ ៤-១ លើ Istanbul Basaksehir នៅ​កីឡដ្ឋាន​ Old Trafford កាល​ពី​យប់​មិញ។ Rashford ជា​អ្នក​រក​គ្រាប់​​ទី​៣ ខណៈ Daniel James បង្ហើយ​គ្រាប់​ចុងក្រោយ។

តាម​ពិត​ទៅ​ក្នុង​ការ​ប្រកួត​នេះ Bruno មាន​ឱកាស​អាច​រក​បាន​ Hat-Trick ប៉ុន្តែ​គេ​បាន​សម្រេច​​បោះ​បាល់​ប៉េណាល់ទី​​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម Rashford ទៅ​វិញ។ Bruno បាន​បញ្ជាក់​ពី​មូលហេតុ​ថា កាល​ពី​​គេ​ទាត់​ប៉េណាល់ទី​ចូល​លើ​ក្រុម West Brom កាល​​ពី​ប្រកួត​មុន គេ​បាន​សន្យា​នឹង​ផ្ដល់​ឱកាស​ប៉េណាល់ទី​ទៅ​ឲ្យ Rashford ម្ដង​នៅ​ប្រកួត​បន្ទាប់។

“​ប្រាកដ​ណាស់​គ្រប់​កីឡាករ​ទាំង​អស់​សុទ្ធ​តែ​ចង់​បាន Hat-Trick។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ប្រកួត​នៅ Premier Leaue លើក​មុន ខ្ញុំ​បាន​ប្រាប់​ Rashford ថា គេ​គួរ​តែ​ទាត់​ប៉េណាល់ទី​​នៅ​ប្រកួត​ក្រោយ។ ដូច្នេះ​​ខ្ញុំ​ចាំ​ការ​សន្យា​នេះ។ ហើយ​ណា​មួយ​ Rashford កំពុង​ប្រជែង​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ UCL ផង ដូច្នេះ​វា​ពិត​សំខាន់​សម្រាប់​គេ​ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត"។ សម្ដី Bruno៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់