- 2020-11-25 02:33:32
- បាល់ទាត់
ទាត់ចូលមួយគ្រាប់យប់មិញ Ronaldo តាមស្មើកំណត់ត្រាមួយរបស់ Messi
- 2020-11-25 02:33:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាត់ចូលមួយគ្រាប់យប់មិញ Ronaldo តាមស្មើកំណត់ត្រាមួយរបស់ Messi
ចន្លោះមិនឃើញ
គ្រាប់បាល់របស់ Cristiano Ronaldo ក្នុងវគ្គទីមួយទល់នឹងក្រុម Ferencvaros កាលពីយប់មិញបានធ្វើឲ្យខ្សែប្រយុទ្ធរបស់ Juventus រូបនេះអាចរកបាន៧០គ្រាប់ក្នុងដីខ្លួនឯងនៃពានរង្វាន់ Champions League ដែលជាការស្មើកំណត់ត្រារបស់ Lionel Messi។
ក្នុងការប្រកួតក្រុមលោក Andrea Pirlo ត្រូវបានក្រុម Ferencvaros នាំមុខមុននៅនាទី១៩ ប៉ុន្តែនាទី៣៥ Ronaldo អាចរកគ្រាប់តាមស្មើវិញ ក្រោយមានការបញ្ជូនពី Juan Cuadrado។ Alvaro Morata បានបន្ថែមគ្រាប់ទី២នាទី៩០+២ គ្រប់គ្រាន់ឲ្យ Juventus ឈ្នះ ២-១។
បើគិតជារួម Ronaldo រកបាន១៣១គ្រាប់នៅពានរង្វាន់ Champions League ក្នុងការលេង១៧២ប្រកួត។ ក្នុងនោះដែរ៧០គេរកបានសម្រាប់ការប្រកួតដែលលេងក្នុងដីខ្លួនឯង។ ថ្មីៗកន្លងទៅអតីតកីឡាកររបស់ Real Madrid រូបនេះទើបតែធ្វើបានកំណត់ត្រាជាកីឡាករដែលរកបាន១០០គ្រាប់ឲ្យជម្រើសជាតិ៕