• 2020-11-25 02:29:14
  • បាល់ទាត់

ត្រឹម​វ័យ​២០​ឆ្នាំ ​Haaland ​​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​លើស Zidane និង Ronaldo ​នៅ UCL​

  • 2020-11-25 02:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Erling Haaland ​បន្ដ​រក​គ្រាប់​បាល់​បាន​ទៀត​ហើយ​នៅ​យប់មិញ​នេះ ដោយ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Dortmund ​យក​ឈ្នះ​លើ​ក្រុម Club Brugge ​ក្នុង​លទ្ធផល ៣-០។

​Dortmund ​ទិញ​បាន Haaland ​មក​រួម​ក្រុម​នេះ ​ពិត​ជា​ធ្វើ​ឱ្យ​ទម្រង់​លេង​ល្អ​ខ្លាំង​មែនទែន។ ជាក់​ស្ដែង ពួកគេ​បន្ដ​រក​គ្រាប់​បាល់​បាន​ច្រើន​សឹង​គ្រប់​ប្រកួត​ទៅ​ហើយ ​ដោយ​មាន​វត្តមាន​របស់ Haaland ​នេះ​។ ​ស្រប​ពេល​នៅ​យប់មិញ​នេះ ​ក្រុម Dortmund ​បាន​យក​ឈ្នះ​លើ​ក្រុម Club Brugge ​៣-០ ​ដោយ​មាន​ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​រក​បាន​២​គ្រាប់​ផង​ដែរ។

​បន្ថែម​បាន​២​គ្រាប់​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​រូបគេ​រក​គ្រាប់​បាល់​បាន​រហូត​ដល់​១៦​គ្រាប់​ហើយ ​ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹម​១២​ប្រកួត​ក្នុង​ពាន​រង្វាន់​អឺរ៉ុប​នេះ​។ ​ដោយ​ចំនួន​នេះ ​គឺ​ច្រើន​ជាង​វីរបុរស Ronaldo ​និង Zidane ​ទៀត​ផង។ ​ដោយ Ronaldo ​ប្រេស៊ីល​លេង​នៅ UCL ​រក​បាន​តែ​១៤​គ្រាប់​ប៉ុណ្ណោះ ខណៈ​ដែល Zidane ​វិញ​រក​បាន​១៤​គ្រាប់​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់