• 2020-11-23 12:48:53
  • បាល់ទាត់

Giroud សង្ឃឹម​នឹង​អាច​ចាកចេញ​ពី​ Chelsea នៅ​ខែ​មករា​ ខាង​មុខ​នេះ

  • 2020-11-23 12:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Chelsea កីឡាករ​ Olivier Giroud បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​សង្ឃឹម​ថា​នឹង​ចាកចេញ​ពី​ក្លឹប​នេះ​ ក្នុង​រដូវកាល​ទិញ​ដូរ​ កីឡាករ​នៅ​ខែ​មករា​​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​។

Giroud បាន​និយាយ​ថា​៖" វា​ពិត​ជា​គួរ​ឲ្យ​ព្រួយបារម្ភ​មែន​ទែន​។ ខ្ញុំ​គិត​ថា​ខ្ញុំ​មក​ជា​កីឡាករ​នៅ​ទី​នេះ​ តែ​ពេល​ម៉ោង​លេង​របស់​ខ្ញុំ​ គេ​កាត់​ចង់​អស់​ហើយ​ហ្នឹង​។ ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​រឿង​ហ្នឹង​ហើយ "។

កីឡាករ​រូប​នេះ​បន្ត​ថា​៖" ខ្ញុំ​គិត​ច្បាស់​ហើយ ខ្ញុំ​នឹង​ធ្វើ​អី​ម្យ៉ាង​នៅ​ខែមករា​ ខាង​មុខ​នេះ​ សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​ធ្វើ​បាន​ចុះ​ "។

ទាក់ទិន​នឹង​រឿង​ខាងលើ​នេះ​ Giroud មិន​ទាន់​បង្ហើប​ពី​ ក្លឹប​ណា​ដែល​គេ​ចង់​ទៅ​ បន្ទាប់​ពី​ចាកចេញ​ពី​ Chelsea ទេ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់