• 2020-11-23 03:33:00
  • បាល់ទាត់

Juventus បញ្ជាក់​ពី​អនាគត​របស់​របស់ Ronaldo ថា​នឹង​ចេញ​​ឬ​បន្ត​នៅ!

  • 2020-11-23 03:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ផ្នែក​កីឡា​របស់​ក្លឹប Juventus លោក Fabio Paratici បាន​បញ្ជាក់​ពី​អនាគត​របស់ Cristiano Ronaldo ថា គេ​នឹង​មិន​ចាកចេញ​នៅ​​​រដូវ​ក្ដៅ​ក្រោយ​ទេ។

មាន​ពាក្យ​លេច​ឭ​ថា Juventus កំពុង​ពិចារណា​លក់​ Ronaldo នៅ​រដូវ​ក្ដៅ​ក្រោយ ដោយ​ត្រឡប់​ទៅ​កាន់ Real Madrid វិញ។ ទាក់ទិន​នឹង​រឿង​នេះ​លោក Paratici បាន​និយាយ​ច្បាស់​ៗ Ronaldo នឹង​បន្ត​នៅ Juventus ដែល​​កុងត្រា​របស់​គេ​នៅ​សល់​រហូត​ដល់​រដូវ​ក្ដៅ​ឆ្នាំ​២០២២។

“អនាគត​របស់​គេ (Ronaldo) គឺ​នៅ​ជាមួយ​ពួក​យើង។ ខ្ញុំ​​អាច​ធានា​​ឲ្យ​អ្នក​ទាំង​អស់​គ្នា។ មាន​ពាក្យ​ចចាមអារ៉ាម​លេច​មក​រៀងរាល់​ថ្ងៃ​​ថា​កីឡាករ​មាន​ការ​ទាក់ទង​ជាមួយ​ក្លឹប​ផ្សេង​ៗ ប៉ុន្តែ​ពួក​យើង​មិន​ចាប់​អារម្មណ៍​នោះ​ទេ"។ សម្ដី​របស់ Paratici។

លោក Fabio Paratici

កន្លង​ទៅ​ធ្លាប់​មាន​ព័ត៌មាន Juventus ចង់​លក់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​​ដោយ​​សារ​តែ​គេ​មាន​ថ្លៃ​ពលកម្ម​ខ្ពស់ ស្របពេល​ដែល​ក្លឹប​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ព្រោះ​តែ​ការ​រាតត្បាត​វីរុស​កូរ៉ូណា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់